ខេត្តកណ្ដាល៖ ជនជាតិឥណ្ឌូនេស៊ីចំនួន៤នាក់ ត្រូវបានជនជាតិឥណ្ឌូនេស៊ីដូចគ្នាម្នាក់យកកាំបិតចុងស្រួចចាក់ បណ្ដាលឲ្យរងរបួសជាទម្ងន់ បង្កការផ្អើលឆោឡោនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង៩និង៣០នាទី នៅ
ចំណុចក្នុងផ្ទះឈ្មោះ ខ្លូត ណារ៉ា ភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា ជនរងគ្រោះ៤នាក់ ទី១-ឈ្មោះ ឆាលី (CHALIE) ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិឥណ្ឌនេសុី, ទី២-ឈ្មោះ សេឡាម៉ាត់
(SELAMAT) ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិឥណ្ឌូនេសុី មុខរបរបុគ្គលិកកាសុីណូក្រោន , ទី៣-ឈ្មោះ មីស្កូ (MISKO) ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិឥណ្ឌូនេសុី មុខរបរបុគ្គលិកកាសុីណូក្រោន និងទី៤-ឈ្មោះ ហិនឌ្រី (HENDRI) ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិ
ឥណ្ឌូនេសុី មុខរបរបុគ្គលិកកាសុីណូ
ក្រោន។ ជនរងគ្រោះទាំង៤នាក់ បច្ចុប្បន្នស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល។
ចំណែកជនសង្ស័យ៤នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនទី១-ឈ្មោះ គី យ៉ុង (KUI YONG) ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិឥណ្ឌូនេសុី មុខរបរបុគ្គលិកកាសុីណូ ហ្គ្រេនដ្រាហ្គន ស្នាក់នៅភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។ ដោយឡែកវត្ថុតាងចាប់យក៖ ១-កាំបិតចុងស្រួច២ដេីម, ២-ម៉ូតូម៉ាកHonda wave អាល់ហ្វា ពណ៌ទឹកប៊ិក គ្មានស្លាកលេខ ចំនួន០១គ្រឿង។
ប្រភពដដែលបន្តថា ជនរងគ្រោះទាំង៤នាក់ខាងលេី ស្នាក់នៅផ្ទះជួលរបស់ឈ្មោះ ខ្លូត ណារ៉ា ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ជាមួយគ្នា។ ចំណែកជនសង្ស័យ KUI YONG ស្នាក់នៅផ្ទះជួល១ផ្សេងទៀត ស្ថិតនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ដូចគ្នា។ កន្លងមកជនរងគ្រោះ SELAMAT និងជនសង្ស័យឈ្មោះ KUI YONG ធ្លាប់ជាមិត្តភក្តិរកស៊ីចូលហ៊ុនគ្នា ផ្នែកអនឡាញ។ ក្រោយ
មកប្រមាណជា៣ទៅ៤ខែមុន ជន
រងគ្រោះ និងជនសង្ស័យក៏មានទំនាស់ក្នុងការរកស៊ីជាមួយគ្នា ហេីយក៏លែងនិយាយរាប់រកគ្នាតាំងពីពេលនោះមក។ លុះនៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង០៩និង៣០នាទី ជនរងគ្រោះ SELAMAT បានទទួលសារពីជនសង្ស័យហៅឲ្យចេញក្រៅដេីម្បីវាយគ្នា។ ដោយពេលនោះដែរជនរងគ្រោះទាំង០៣នាក់ទៀត ដែលទេីបចេញពីធ្វេីការមកដល់ខាងមុខផ្ទះជួល ក៏បានជួបនឹងជនសង្ស័យ KUI YONG នៅលេីម៉ូតូខាងមុខផ្ទះជួលនោះ ដោយក្នុងដៃមានកាន់កាំបិតចុងស្រួច០២ដេីម ពេលនោះជនសង្ស័យបានសួរទៅជនរងគ្រោះទាំង០៣នាក់ថា មានឃេីញឈ្មោះ SELAMAT ឬអត់? ពួកគេឆ្លេីយថា SELAMAT នៅដេកក្នុងបន្ទប់ ស្របពេលនោះដែរ ជនរងគ្រោះ SELAMAT បានដេីរមក
ដល់ឃេីញឈ្មោះ KUI YONG កាន់កាំបិតក្នុងដៃ ខ្លួនក៏ទាញយកកៅអីដែក០១កាន់ដែរ ភ្លាមនោះស្រាប់តែជនសង្ស័យ KUI YONG បានបោះកាំបិត០១ដេីមទៅឲ្យ SELAMAT តែឈ្មោះ SELAMAT ពុំបានរេីសយកកាំបិតទេ ក៏ត្រូវបានជនសង្ស័យដេញចាក់ចូលដល់ក្នុងផ្ទះតែម្ដង។ ឃេីញដូចនោះ ជនរងគ្រោះទាំង០៣នាក់ផ្សេងទៀត ក៏ចូលទៅប្រតាយចាប់ឃាត់ពួកគេ ក៏ត្រូវបានជនសង្ស័យចាក់ពួកគេទាំង០៣នាក់ បណ្ដាលឲ្យរងរបួសមុតនឹងកាំបិត
ចេញឈាមជោកខ្លួនគ្រប់ៗគ្នាតែម្ដង ពេលនោះជនរងគ្រោះទាំង០៤នាក់ខាងលេី បានរត់គេចចេញពីកន្លែងកេីតហេតុតែម្ដង ។ ខណៈនោះដែរ កម្លាំងនគរបាលក៏បានចុះទៅដល់កន្លែងកើតហេតុធ្វើ អន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យភ្លាមៗរួមជាមួយវត្ថុតាងកាំបិត និងម៉ូតូ បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកោះធំ ដេីម្បីកសាងសំណុំរឿងបន្តចាត់ការ តាមនីតិវិធី ៕
ដោយ៖ ស្អាងជ័យ