ទីបំផុត! អង្គការសុខភាពពិភពលោកបានអនុម័តវ៉ាក់សាំង Sinopharm Covid-19 សម្រាប់ការប្រើប្រាស់ជាបន្ទាន់ !

ចែករំលែក៖

ភ្នំពេញ, សូមចូលរួមអបអរសាទររដ្ឋាភិបាលនិងប្រជាជនចិនដែលត្រូវបានអង្គការសុខភាពពិភពលោកបានអនុម័តវ៉ាក់សាំង Sinopharm Covid-19 សម្រាប់ការប្រើប្រាស់ជាបន្ទាន់។ នេះបើតាមការចុះផ្សាយក្នុង Twitter របស់សារព័ត៌មាន AFP នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២១នេះ។

តាមរយៈនេះ ! សូមគោរពអរគុណនិងដឹងគុណសម្តេចតេជោ ហ៊ុន សែន នៃកម្ពុជាដែលបានទិញនិងទទួលយកជំនួយវ៉ាក់សាំង Sinopharm របស់ចិនមកស្រេចដល់ប្រជាជនកម្ពុជាឱ្យរួចផុតពីជំងឺចង្រៃកូវីដ-១៩។
សូមបញ្ជាក់ថា, រយ:ពេល ៧ថ្ងៃ ក្រសួងការពារជាតិបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមសរុបបានចំនួន ៣០មុឺន ៣៦២នាក់។
ក្នុងចំនួនសរុបនៃអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ជាង ៣០មុឺននាក់នេះ ដោយឡែកសម្រាប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២១នេះក្រសួងការពារជាតិក៏បានបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ថ្ងៃទី១ ជូនប្រជាពលរដ្ឋ សង្កាត់ទួលសង្កែ១ ដែលស្ថិតក្នុងតំបន់ក្រហម ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ បានចំនួនសរុប ២៣២៨នាក់ ផងដែរ។

វ៉ាក់សាំងនេះជាវ៉ាក់សាំងដ៏សំខាន់មួយ ក្នុងចំណោមវ៉ាក់សាំងសំខាន់ៗពីររបស់ចិន ដែលបានផ្តល់ឱ្យប្រជាជនរាប់រយលាននាក់រួចទៅហើយនៅក្នុងប្រទេសចិន និងនៅបរទេស។ វាបានក្លាយជាវ៉ាក់សាំងបង្ការជំងឺ COVID-19 ដំបូងគេរបស់ប្រទេសមិនមែនលោកខាងលិច ដែលទទួលបានការគាំទ្រពីអង្គការសុខភាពពិភពលោក (WHO)។ ហើយនេះក៏ជាលើកទី១ ផងដែរ ដែលអង្គការអន្តរជាតិមួយនេះ បានផ្តល់ការអនុញ្ញាតិឲ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងចិនសម្រាប់បង្ការជំងឺឆ្លងណាមួយ។

ការចុះបញ្ជីរបស់អង្គការសុខភាពពិភពលោកនេះ គឺជាការទទួលស្គាល់ពីសុវត្ថិភាព និងប្រសិទ្ធភាពរបស់វ៉ាក់សាំងចិនមួយនេះ ក៏ដូចជាការអនុញ្ញាតឱ្យដាក់បញ្ចូលវ៉ាក់សាំងនេះ ទៅក្នុងកម្មវិធីវ៉ាក់សាំងចែកចាយសកល ដែលហៅកាត់ថា Covax របស់អង្គការមួយនេះផងដែរ។

គួរបញ្ជាក់ថា WHO បានអនុម័តយល់ព្រមឲ្យប្រើប្រាស់ក្នុងករណីបន្ទាន់ ចំពោះវ៉ាក់សាំងបង្ការជំងឺ COVID-19 ចំនួន០៤ប្រភេទរួចមកហើយ ក្នុងនោះរួមមានដូចជាវ៉ាក់សាំងដែលអភិវឌ្ឍន៍ដោយក្រុមហ៊ុន Pfizer-BioNTech ក្រុមហ៊ុន AstraZeneca ក្រុមហ៊ុន Johnson & Johnson និងក្រុមហ៊ុន Moderna៕

...

 

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print