ភ្នំពេញ ៖ បើយោងតាមសេចក្តីសម្រេច ដែល អង្គភាព”នគរដ្រេហ្គន” ទទួលបាននៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១នេះ គឺនាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានចេញសេចក្តីសម្រេចមួយ លុបឈ្មោះ នាយទាហានម្នាក់ ដែលមានឋានន្តរស័ក្តជា អនុសេនីយ៍ឯក (ស័ក្តិ៣) ចេញពីក្របខណ្ឌកងទ័ព ដោយសារតែប្រើប្រាស់គ្រឿងញៀន។
នាយទាហាន ដែលត្រូវលុបឈ្មោះនេះ មានឈ្មោះ បូរ វិបុល អត្តលេខ០៦៦៨៩ ជាគ្រូលំហាត់របៀប សាលាពលទាហានទី៥ នៃយោធភូមិភាគទី៥។
ចំណែកឯមូលហេតុ ត្រូវបានអគ្គបញ្ជាការ បញ្ជាក់ថា ដោយសារតែការប្រើប្រាស់គ្រឿងញៀន។
នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា, មេបញ្ជាការកងទ័ពជើងគោក នាយកខុទ្ទកាល័យ នាយកទីចាត់ការបុគ្គលិក បណ្ដាស្ថាប័នកងឯកភាពដែលមានការពាក់ព័ន្ធ និងសាមីខ្លួនដែលមានក្នុងប្រការ១ ត្រូវទទួលបន្ទុកអនុវត្តសេចក្ដីសម្រេចនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕
ដោយ, សុខ ខេមរា