សិល្បករ៥រូបថានឹងយកថវិកាទាំងអស់ពីការច្រៀងនៅអូស្ត្រាលីជួយសកម្មភាពមនុស្សធម៌

ចែករំលែក៖

ភ្នំពេញ៖ តារាចម្រៀង៥រូបមានលោក សន វិជ្ជបុត្រ កញ្ញា អេមី កញ្ញា អេណា កញ្ញា អេនីតា និងអ្នកនាងស៊ីណាបានស្ម័គ្រចិត្តទៅធ្វើការច្រៀងរាំនៅលើទឹកដីនៃប្រទេសអូស្ត្រាលីប្រយោជន៍ស្វែងរកថវិកាជួយដល់សកម្មភាពមនុស្សធម៌មួយចំនួននៅកម្ពុជា។ ការប្រកាសនេះធ្វើឡើងមុនពេលដែលសិល្បករទាំងអស់បានចេញដំណើរពីកម្ពុជាទៅកាន់ប្រទេសអូស្រ្តាលីកាលពីល្ងាចថ្ងៃទី ១០ ខែ មីនា ឆ្នាំ២០១៦នេះ ។
​ថ្លែងបញ្ជាក់មុនពេលចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ លោក សន វិជ្ជបុត្របញ្ជាក់ថា គោលបំណងសំខាននៃការចេញេដំណើររបស់លោក និងសិល្បករមួយចំនួននៅពេលនេះគឺការស្វែងរកថវិកាជួយដល់ការងារសង្គម ពិសេសសិស្សក្រីក្រនៅជនបទហើយការទៅនេះក៏ស្របទៅតាមការអញ្ជើញនិងផ្តល់កិត្តិយសពីសមាគមខ្មែរអូស្ត្រាលី។ លោកថា សិល្បករទាំងអស់នឹងសម្តែងនៅរដ្ឋមួយចំនួនប្រមាណ៦កម្មវិធីដែលមានប្រជាជនខ្មែររស់នៅហើយយ៉ាងហោចណាស់មានរយៈពេលប្រមាណ៤០ថ្ងៃ។លោកបន្តថា រាល់ថវិកាទាំងអស់ដែលរកបានពីការប្រគុំតន្ត្រីទាំង៦នេះនឹងត្រូវប្រគល់ជូនដល់សមាគមខ្មែរអូស្ត្រាលីដើម្បីពង្រីក និងជួយលើការងារមនុស្សធម៌។លោកបន្តថាលោកនិងសិល្បករទាំងអស់សុទ្ធតែសប្បាយចិត្ត និងពេញចិត្តក្នុងការចេញទៅសម្តែងក្នុងសកម្មភាពមនុស្សធម៌នេះបើទោះបីជាលោក មិនទាន់អាចកំណត់បាននៅឡើយទេថា តើទំហំនៃទឹកប្រាក់ដែលទទួលបានពីការចេញគ្រាននេះមានកម្រិតណានៅឡើយប៉ុន្តែលោកនៅតែជឿជាក់ច្រើនច្រើនថា ពិតជាមានសប្បុរសជនជាច្រើននៅតែបន្តជួយដល់សកម្មភាពការងារមនុស្សធម៌របស់លោក។លោកបញ្ជាក់ថាលោកមិនដែលមានបំណងណាផ្សេងក្រៅពីការចង់ចូលរួមចំណែកជួយដល់សង្គម និងចង់
បង្ហាញពីការទឹកចិត្តអាណិតស្រលាញ់គ្នាទៅវិញទៅមកក្នុងនាមជាកូនខ្មែរក៏ដូចជាសិល្បករម្នាក់ចង់ចូលរួមចំណែកជួយដល់សង្គម។
​លោក ទុំ សារ៉ុត ហៅនាយឃ្លោកប្រធានកិត្តិយសមាគមសិល្បករខ្មែរ ក៏មានវត្តមានជូនដំណើរសិល្បករនៅគ្រានេះបានបញ្ជាក់ថា លោកពិតជាមានអារម្មណ៍រំភើបរីករាយ និងកោតសរសើរចំពោះទឹកចិត្តអាណិតស្រលាញ់របស់សិល្បករចំពោះចាស់ ជរា កុមារ និងជនដែលខ្វះខាតគ្មានទីពឹង។ លោកសរសើរថា កន្លងមកតារាចម្រៀង សន វិជ្ជបុត្រតែគៀងគរនិងចំណាយថវិកាផ្ទាល់ខ្លួនជាច្រើនដើម្បីជួយដល់ការងារសង្គមពិសេសកន្លងមថ្មីៗនេះលោកទើបនឹងយកថវិកាផ្ទាល់ខ្លួនចំនួនចំនួន១ពាន់ដុល្លារដែលបានមកពីការច្រៀងនៅកម្មវិធីមួយចំនួនមកប្រគល់ជូនដល់មន្ទីរពេទ្យគន្ធបុប្ផាជាដើម។ លោករំពឹងដែរថាការចេញដំណើរទៅច្រៀងរាំក្នុងសកម្មភាពសង្គមនេះនឹងទទួលបានជោគជ័យជាក់ជាមិនខាន ហើយលោកក៏សំណូមពរដល់សប្បុរជនក្នុងនិងក្រៅប្រទេសបន្តជួយគាំទ្រទាំស្មារតី ទឹកចិត្ត ថវិការដើម្បីជំរុញលើកទឹកចិត្តដល់សិល្បករបន្តសកម្មភាពសង្គមទៅមុខទៀត ជៀសវាងត្រឹមតែជាការរិះគន់នាំឲ្យសិល្បករបាក់ទឹកចិត្ត៕ វឌ្ឍនា

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print