ករណី​COVID-19 នៅឥណ្ឌា! បន្ត​រកឃើញ​អ្នកឆ្លងថ្មី ក្នុង​មួយថ្ងៃ​ ចំនួន​ជាង​ ៤០ម៉ឺន​នាក់​ និងអ្នកជំងឺស្លាប់ជាង​ ៤ពាន់នាក់

ចែករំលែក៖

អន្តរជាតិ​៖ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅប្រទេសឥណ្ឌា​ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់​ៗគ្នានេះ​ អាជ្ញាធរ​មូលដ្ឋាន​ នៅក្នុងរយៈពេល ២៤ម៉ោងប៉ុណ្ណោះ​ បានរកឃើញ​អ្នកឆ្លងថ្មី សរុប ៤០១,០៧៨នាក់ទៀត​ ចំណែក​ចំនួន​អ្នកជំងឺបានបាត់បង់ជីវិតរហូតដល់ ៤,១៨៧នាក់។ ខណៈ​​ចំនួនករណីស្លាប់ថ្មីៗនេះ គឺជាតួលេខអ្នកច្រើនបំផុតក្នុងមួយថ្ងៃ ដែលឥណ្ឌាទើបជួបប្រទះ ខណៈករណីឆ្លងលើស ៤សែននាក់ក្នុងមួយថ្ងៃបែបនេះ ឥណ្ឌាបានជួបប្រទះជាលើកទី៣ ហើយ។

បើតាមទីភ្នាក់ងារសារព័ត៌មាន Times of Inida (TOI) នារសៀលថ្ងៃសៅរ៍ ទី០៨ ខែឧសភា ឆ្នាំ២០២១​ បានចុះផ្សាយថា​ ក្រោយការបូកសរុបទិន្នន័យថ្មីៗខាងលើនេះ នាំឲ្យចំនួនករណីឆ្លង COVID-19 សរុបទូទាំងប្រទេសឥណ្ឌាកើនឡើងដល់ ២១,៨៩២,៦៧៦ករណី ក្នុងនោះមានអ្នកស្លាប់សរុបជាង ២៣៨,២០០នាក់ និងជាសះស្បើយឡើងវិញជិត ១៨លាននាក់ ខណៈអ្នកជំងឺរហូតដល់ ៣.៧២លាននាក់ កំពុងទទួលការព្យាបាល និងរង់ចាំការព្យាបាល។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ វិស័យសុខាភិបាល ស្ថិតនៅចំពោះមុខមហន្តរាយដែលបង្កឡើងដោយរលកទី៣ នៃ COVID-19នេះ​ បានធ្វេីឲ្យ​រដ្ឋ តាមិលណាឌូ (Tamil Nadu) របស់ឥណ្ឌាដែលមានប្រជាជនរស់នៅជាង ៧៨លាននាក់ បានប្រកាសបិទរដ្ឋទាំងមូល (lockdown) ចំពោះមុខករណីឆ្លង និងស្លាប់កើនឡើងយ៉ាងគំហុក។ រីឯ​រដ្ឋកាណាតាកា (Karnataka) ដែលស្ថិតនៅជាប់គ្នា និងមានប្រជាជនរស់នៅ ៧០លាននាក់ ក៏បានប្រកាសរឹតបន្តឹងការធ្វើដំណើរផងដែរ ដែលនឹងអូសបន្លាយដល់ថ្ងៃទី២៤ ខែឧសភា​ ឆ្នាំ​២០២១នេះដែរ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print