ខេត្តព្រៈសីហនុៈ លោក អុី សុខឡេង អភិបាលក្រុងព្រៈសីហនុមានមោទនៈនឹងការងារទទួលខុសត្រូវចំពោះមុខក្នុងនាមជាអ្នកដឹកនាំរហូតដល់លោកមានអារម្មណ៍គិតដល់គេងមិនលក់ចំពោះការងារនៅសេសសល់ ។ នាទាបភ្លឺឈានចូលថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ លោកបានបញ្ជាក់ក្នុងហ្វេសប៊ុកគាត់ថាៈ យប់នេះដេកមិនលក់ដោយសារតែគិតច្រេីន ពីបញ្ហាធំៗ
១. ដីតំបន់ការពារក្បាលឆាយ
២. ដីបឹងព្រែកទប់
៣. ការឃ្វៀលដីនៅកោះរ៉ុង
៤. ដី នឹងសំណង់ឆ្នេរឯករាជ្យ
៥. ឆ្នេរអូរឈេីទាល
៦. ឆ្នេរអូរឈេីទាល ( អតីតដីអារីស្តុន )
៧. ឆ្នេរអូរត្រេះ
៨. ការសាងសងផែ និងសំណង់តាមឆ្នេរ
៩. ការសាងសង់រំលោភលេីចិញ្ចេីមផ្លូវ ព្រែក អូរ ។ល។
ដែលនៅសេសសល់ មិនទាន់ដោះស្រាយចប់ ហេីយបញ្ហាទាំងនេះ ប្រៀបបានទៅនឹងភ្នំភ្លេីង ដែលនឹងផ្ទុះជាបន្តបន្ទាប់ ក្នុងឆ្នាំ២០១៦ នេះ ។
ខិតខំរកវិធីដោះស្រាយដោយផ្អែកលេីច្បាប់ នឹងឈ្នះៗ ទាំងអស់គ្នា ពិសេសកាត់បន្ថយការប្រឈមដាក់គ្នា រវាងប្រជាពលរដ្ឋ នឹងអាជ្ញាធរ ដោយគិតផលប្រយោជន៍រួមជាធំ ។
ក្រៅពីបញ្ហាធំៗ ៩ចំណុចខាងលេី នៅមានបញ្ហាប្រឈមចំពោះមុខ ២ទៀត ។
១. បញ្ហាទឹកសំអុយហូរចូលសមុទ្រ
២. បញ្ហាសំរាម ។
លោកអភិបាលធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋថាៈ បងប្អូនប្រជាពលរដ្ឋក្រុងព្រះសីហនុ សូមចាំ គ្មានភ្ញៀវទេសចរណ៍ណា គាត់ប្រាថ្នា មកកម្សាន្តទីក្រុងសំរាមទេ។
អត់ភ្ញៀវទេសចរណ៍ = បងប្អូន នឹងអត់ចំណូល ៕ សុខ ខេមរា