សុំលុយប្រពន្ធ៣ម៉ឺនរៀលមិនបាន ប្រមូលខោ អាវ ដុតចោលមុខផ្ទះទាំងយប់

ចែករំលែក៖

ខេត្តកណ្តាល : បុរសម្នាក់ត្រូវ សមត្ថកិច្ចឃាត់ខ្លួនទៅតាមបណ្តឹងរបស់ប្រពន្ធដោយសារបុរសជាប្តីបានប្រមូលខោ អាវ ប្រពន្ធជាច្រើនកំប្លេយកមក គរដុតចោលនៅមុខផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាង ព្រោះខឹងសុំលុយ ប្រពន្ធ៣ម៉ឺនរៀលមិនបាន ។
ករណីដុតសម្លៀកបំពាក់របស់ប្រ ពន្ធនេះបានកើតឡើងនៅវេលាម៉ោង៨,១០នាទីយប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៥ នៅក្នុងភូមិរទាំង ឃុំភូមិធំ ស្រកកៀនស្វាយ ខេត្តកណ្តាល ។
ជនសង្ស័យមានឈ្មោះអ៊ុត សុផាត ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាកម្មករ ប្រពន្ធឈ្មោះចិន សុភា អាយុ២៨ឆ្នាំ មានទីលំនៅក្នុងភូមិ-ឃុំ កើតហេតុ ។
លោក យឹម សុខុម នាយប៉ុស្តិ៍ នគរបាលរដ្ឋបាលភូមិធំ បានអោយ ដឹងថា នៅយប់កើតហេតុបុរសជា ប្តីបាន ដើរទៅតាមប្រពន្ធនៅផ្ទះបងស្រីរបស់នាង ពេលនោះជនសង្ស័យបានសុំលុយប្រពន្ធ៣ម៉ឺនរៀល តែប្រពន្ធប្រាប់ថាអត់មាន លុយទេ ។ គ្រាន់តែប្រពន្ធប្រាប់ថាអត់លុយ បុរសជាប្តីបានខោកក្បាលប្រពន្ធ១ក្រញ៉ ហើយដើត្រឡប់មកផ្ទះវិញ ចំណែកស្ត្រីប្រពន្ធមិន ហ៊ានមកទេព្រោះខ្លាចប្តីវាយ ។ ពេលមកដល់ផ្ទះបុរស ជាប្តីបាន ប្រមូលខោអាវប្រពន្ធជាច្រើនកំប្លេគរ មុខផ្ទះហើយដុតចោលតែម្តងដើម្បីស្រាយកំហឹង បង្កការភ្ញាក់ផ្អើលដល់អ្នកជិតខាងទាំងយប់ ។
លោកនាយប៉ុស្តិ៍បានបន្តថា លុះព្រឹកឡើងប្រពន្ធ មកដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តី៍ទើបសមត្ថកិច្ចឃាត់ខ្លួនបុរសជាប្តីទៅតាមបណ្តឹងរបស់ស្ត្រីជាប្រពន្ធ បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការ តាមនីតិវិធី ៕

20150701-145710.jpg

20150701-145717.jpg

...

20150701-145722.jpg

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print