ភ្នំពេញ៖ក្នុងរយៈពេល៦ខែដើមឆ្នាំ២០១៥នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍បានចុះចាត់វិធាន ការស្របច្បាប់ទៅលើជនអន្តោប្រវេសន៍បរទេសខិសច្បាប់ និងបានបណ្តេញចេញ១២០០នាក់ ក្នុងនោះមានអន្តោប្រវេសន៍ខុសច្បាប់ជនជាតិវៀតណាមប្រមាណ៩៥ទៅ៩៨%ត្រូវបានបញ្ជូន ទៅស្រុកកំណើតវិញផងដែរ។ នេះគឺជាប្រសាសន៍លើកឡើងរបស់នាយឧត្តមសេនីយ៍សុខ ផល អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃក្នុងឧិកាសបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការបន្តអនុវត្តការងារគ្រប់គ្រងជនបរទេសអន្តោប្រវេសន៍ក្នុងព្រះរាជាណាចក្រកម្ពុជា ដែល បានប្រព្រឹត្តធ្វើឡើងកាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងមហាផ្ទៃក្រោម អធិបតីភាពសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
នាយឧត្តសេនីយ៍សុខ ផល មានប្រសាសន៍ឲ្យដឹងទៀតថា ក្នុងឆ្នាំ២០១៤កន្លងទៅ កម្ពុជាបានបណ្តេញជនបរទេសអន្តោប្រវេសន៍ខុសច្បាប់១៨០០នាក់ ក្នុងនោះជនជាតិវៀត ណាមមានប្រមាណ១៥០០នាក់ក៏ត្រូវបានបណ្តេញឲ្យទៅប្រទេសវៀតណាមវិញ។ កម្ពុជាមុន ពេលបណ្តេញជនបរទេសខុសច្បាប់ទាំងនោះ គឺកម្ពុជាយើងបានផ្តល់ព័ត៌មានជូនទៅបណ្តា ស្ថានទូតនៃប្រទេសនានាឲ្យជួយសហការដើម្បីចូលរួមគោរពអធិបតេយ្យភាពជាតិអុវត្តច្បាប់ឲ្យ បានត្រឹមត្រូវធានានិរន្តភាពនយោបាយមិនប្រកាន់ពូជសាសន៍ មិនរើសអើង និងគោរពសិទ្ធ មនុស្សជាមូលដ្ឋាន។ នាយឧត្តមសេនីយ៍បន្តថា ជនជាតិវៀតណាមនិងជនបរទេសនានាទៀត ដែលបានហូរចូលមកកម្ពុជាគឺមានអន្តោប្រវេសន៍ខុសច្បាប់ពី២០ទៅ២៥% បានហូរចូលតាមប៉ុសិ៍្តច្រកទ្វារព្រំដែន និងច្រករបៀងតាមខ្សែបន្ទាត់ព្រំដែនគេចវេសពីសមត្ថកិច្ច។
ក្នុងនោះនាយឧត្តមសេនីយ៍សុខ ផល ក៏បានពង្រឹងភារកិច្ចរបស់អាជ្ញាធរពាក់ព័ន្ធមាន ការចូលរួមទទួលខុសត្រូវខ្ពស់ពីអាជ្ញាធរដែនដី ដើម្បីចូលរួមចាត់វិធានការតាមផ្លូវច្បាប់ក្នុងការ គ្រប់គ្រងជនអន្តោប្រវេសន៍និងចាត់បញ្ជូនទៅប្រទេសដើមកំណើតគេវិញ។ ជាមួយគ្នានេះផង ដែរ លោកនាយឧត្តសេនីយ៍ក៏បានរឹតបន្តឹងតាមផ្លូវច្បាប់ចំពោះមន្ត្រីណាដែលបានអនុញ្ញាតឲ្យ ជនបរទេសចូលមកកម្ពុជាដោយខុសច្បាប់ផងដែរ៕