ភ្នំពេញ៖ បន្ទាប់ពីឈានជើងចូលប្រឡូកសិល្បៈមួយរយៈពេលធំតារាសម្តែងស្រីអ៊ឹមដាលីសអាចក្តាប់បានដំណែងថ្មីៗជាបន្តបន្ទាប់។ ក្រៅពីទទួលបានផ្លែផ្កាល្អក្នុងការងារសិល្បៈនាងក៏មានយីអ៊ុនកាន់តែខ្ពស់ជាមួយនឹងរថយន្តថ្មីទំនើបមួយគ្រឿងដែលមានការដាក់សង្ស័យជាកាដូគូស្នេហ៍ក្នុងថ្ងៃខួបកំណើតប៉ុន្តែ ត្រូវបានតារាស្រីរូបនេះច្រានចោល។
តារាសម្តែង តារាចម្រៀង ផលិតករជាច្រើននាក់បានបង្ហាញវត្តមានក្នុងកម្មវិធីខួបកំណើតគម្រប់អាយុ២៣ឆ្នាំរបស់ អ៊ឹម ដាលីល នៅភោជនីយដ្ឋានគុជអង្គរកាលពីយប់ថ្ងៃទី១០មីនានេះ។អ្វីដែលគេចាប់អារាម្មណ៍ខ្លាំងគឺតារាស្រីរូបនេះបានបង្ហាញពីភាពហ៊ឺហាជាមួយនឹងរថយន្តម៉ា កPrius ពណ៌ក្រហមថ្មីស្រឡាងមួយគ្រឿង។មានការលើកឡើងថារយន្តថ្មីដែលនាងកំពុងជិះគឺជាកាដូគូស្នេហ៍ដែលទើបនឹងទិញឲ្យមុនពេលខួបកំណើតមកដល់ប៉ុន្តែគេនៅមិនទាន់ស្គាល់អំពីអត្តសញ្ញាបុរសនោះថា ជាអ្នកណានៅឡើយ។
តារាស្រីរូបនេះបញ្ចាក់ក្នុងថ្ងៃខួបកំណើតថា នេះគឺជាលើកទី១ដែលនាងរៀបចំពិធីខួបកំណើតដែលកន្លងមកគឺមានតែកម្មវិធីតិចតួចជាលក្ខណៈគ្រួសារប៉ុណ្ណោះ។ ទាក់ទិននឹងកាដូរថយន្តថ្មីតារាស្រីរូបនេះបញ្ជាក់ថា មិនមានបុរសណាម្នាក់ទិញឲ្យនោះទេគឺជាអ្វីដែលនាងខិតខំសន្សំជាយូមកហើយ។នាងបញ្ជាក់ទាំងអស់សំណើចថា រថយន្តមិនមែនតម្លៃសាប់សិបម៉ឺនដុល្លារនោះទេគឺត្រឹមជាមួយម៉ឺនដុល្លារប៉ុណ្ណោះ។នាងថា ការរៀបចំពិធីខួបកំណើតនេះក៏គ្មានបុរសណាម្នាក់រៀបចំឲ្យដែរគឺគ្រាន់តែជាកម្មវិធីជួបជុំអ្នកសិល្បៈពិសេសគ្រាន់តែចង់សប្បាយកម្សាន្តជាមួយអ្នករួមអាជីបគ្រាដែលការងារសិល្បៈនាងកាន់តែរីកចម្រើន។នាងបញ្ជាក់ថា មានតែតារាសម្តែងពិធីករក្រុមផលិតករនិងសាច់ញាតិជិតដិតប៉ុណ្ណោះដែលត្រូវបានអញ្ជើញហើយក៏គ្មានបុរសជាគូស្នេហ៍ណាមួយចូលរួមដែរ។តារាស្រីសម្តីផ្អែមរូបនេះបញ្ជាក់ដែរថាបច្ចុប្បន្ននាងនៅមិនទាន់មានគូកំណាន់ចិត្តនៅឡើយទេហើយនាងក៏នៅមិនទាន់គិតគូនៅឡើយដែរព្រោះតែចង់យកពេលវេលាឲ្យបានច្រើនគិតលើរឿងរ៉ាវសិល្បៈផងដែរ។
គួររំលឹកដែរថា កន្លងមកអ៊ឹមដាលីសត្រូវបានគេស្គាល់នាងតាមរយៈការសម្តែងក្នុងបទចម្រៀងខារ៉ាអូខេពិសេសក្នុងខ្សែភាពយន្តរឿង“កំឡោះចាប់ហួយ”របស់ទូរទស្សន៍CTN ក្នុងតំណែងជាតួកាចឆ្នាសឆ្នើមនិងរឿង“ដំបំណះថ្មី”របស់ទូរទស្សន៍My TV ក្នុងតំណែងជាតួកម្សត់រួមទាំងការសម្តែងក្នុងបទចម្រៀងជាច្រើនរបស់ផលិតកម្មថោននិងសាន់ដេ។ ក្រៅពីការងារសម្តែងនាងក៏ជាតារាបង្ហាញម៉ូត និងពិធីការិនីផងដែរ៕ វឌ្ឍនា