ក្រសួងការបរទេសរុស្ស៊ីបានធ្វើការក្រើនរំលឹកកូរ៉េខាងជើង មិនត្រូវធ្វើហួសហេតុពេកនោះទេ ក្រោយមានភាពតានតឹងកាន់តែខ្លាំងឡើងដោយសារទង្វើរបស់កូរ៉េខាងជើង
ពេលថ្មីៗនេះ ក្រសួងការបរទេសរុស្ស៊ីបានព្រមានដល់មេដឹកនាំគីមជុងអ៊ុន ត្រូវតែមានការគិតឲ្យបានល្អិតល្អន់បំផុត មុនពេលគម្រាមកំហែងពិការវាយប្រហារគ្រាប់បែកបរមាណូ។ ក្រសួងការបរទេសរុស្ស៊ីប្រកាសថា «យើងចាត់ទុកថាកូរ៉េខាងជើងគ្មានច្បាប់ឯណាដែលគម្រាមកំហែងដោយបើកជំហនោះឡើយ ពីការវាយប្រហារដោយគ្រាប់បែកបរមាណូប្រឆាំងសត្រូវ។
ទីក្រុងព្យុងយ៉ាងគួរតែដឹងការពិតថា ទង្វើរបស់ខ្លួននឹងធ្វើឲ្យសហគមន៍អន្តរជាតិប្រឆាំងស្អប់ខ្ពើម ហើយក៏ជាមូលហេតុធ្វើឲ្យអន្តរជាតិត្រូវប្រើប្រាស់កម្លាំងដើម្បីប្រឆាំងកូរ៉េខាងជើងផងដែរ ក្រោយមានសញ្ញាធ្វើឲ្យគ្រោះថ្នាក់ដល់ពិភពលោកទាំងមូលដោយសារតែបរមាណូនោះ។
ការព្រមានខាងលើរបស់រុស្ស៊ីកើតឡើងក្រោយពេលដែលលោកគីមជុងអ៊ុន ចេញបញ្ជាឲ្យកម្លាំងទាហាន ត្រៀមលក្ខណធ្វើសង្គ្រាមបរមាណូវាយប្រហារទៅលើទីតាំងរបស់អាមេរិកនិងកូរ៉េខាងត្បូង។
កន្លងមក រដ្ឋាភិបាលកូរ៉េខាងជើង បានអំពាវនាវដល់យុវជនទាំងអស់នៅក្នុងប្រទេសនេះ ចាប់តាំងពីសិស្សអនុវិទ្យាល័យ វិទ្យាល័យ មហាវិទ្យាល័យ ចុះឈ្មោះចូលបម្រើកងទ័ពដើម្បីទប់ ទល់ជាមួយសត្រូវ ។ ទន្ទឹមនឹងនោះលោកក៏បានស្នើរឲ្យទាហានដែលមានវ័យលើសពី៤០ឆ្នាំចូលនិវតិ។ ប្រភ័ពព័ត៌មានបានឲ្យដឹងថា មានពលរដ្ឋកូរ៉េខាងជើងប្រមាណ1,5លាននាក់បានជ្រើសរើសចូលបម្រើកងទ័ព នៅក្នុងការជ្រើសរើសលើកនេះ។
ទីក្រុងព្យុងយ៉ាងបានធ្វើការថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពធ្វើសមយុទ្ធរបស់អាមេរិកនិងកូរ៉េខាងត្បូងហើយបានគម្រាមកំហែងវាយប្រហារដោយគ្រាប់បែកបរមាណូទៀតផង។ នៅក្នុងការប្រកាសរបស់ក្រសួងការបរទេសរុស្ស៊ីបានបញ្ជាក់ថា«យើងចាត់ទុកថាការប្រកាសរបស់កូរ៉េខាងជើងដែលបានគម្រាមវាយប្រហារដោយគ្រាប់បែកបរមាណូគឺជារឿងពិបាកក្នុងការទទួលយក វាប៉ះពាលដល់សន្តិសុខនៅក្នុងតំបន់ទាំងមូល។
ទីក្រុងព្យុងយ៉ាងត្រូវតែយល់ថាប្រសិនបើធ្វើបែបនេះ មានន័យថាកូរ៉េខាងជើងបានបែរខ្នងដាក់សហគមន៍អន្តរជាតិ ពេលនោះពិភពលោកប្រាកដជាប្រើប្រាស់កម្លាំងដើម្បីទប់ទល់ជាមួយកូរ៉េខាងជើងធ្វើឲ្យប្រទេសនេះដួលរលំជាមិនខាន»។
រដ្ឋាភិបាលទីក្រុងមូស្កូបានអំពាវនាឲ្យភាគីទាំងពីរមានការអត់ធ្មត់ឲ្យដល់ទីបំផុត បញ្ចៀសការប៉ះទង្គិចគ្នាដោយអាវុធ អាចបង្ករទៅជាសង្គ្រាមទ្រង់ទ្រាយធំ។
ស្ថានភាពឧប្បទ្វីបកូរ៉េ មានភាពតានតឹងយ៉ាងខ្លាំងក្រោយរដ្ឋាភិបាលរបស់មេដឹកនាំវ័យក្មេងគីមជុងអ៊ុន បំផ្ទុះកាំភ្លើង សាកល្បងគ្រាប់បែកបរមាណូឌឺដង អាមេរិកនិងកូរ៉េខាងជើង។ សកម្មភាពទាំងនោះធ្វើឲ្យសហគមន៍អន្តរជាតិព្រួយបារម្ភយ៉ាងខ្លាំង ហើយអង្គការសហប្រជាជាតិក៏បានអនុម័តដាក់ទណ្ឌកម្មបន្ថែមផងដែរ។
ក្រុមអ្នកវិភាគការឯកភាពគ្នាកើតឡើងបានលុះត្រាណាតែមានការផ្ទុះសង្គ្រាមទ្រង់ទ្រាយ ធំកើតឡើងសាជាថ្មី ទើបអាចបង្រួប បង្រួមកូរ៉េទាំងពីរឱ្យទៅជាមួយបាន ដូច អ្វីដែលអាមេរិកនិងកូរ៉េខាងត្បូងបានគិតគូរជាច្រើនទសវត្សកន្លងមក។ ទាំងនោះ ហើយបានជាអាមេរិក និងកូរ៉េខាងត្បូង មិនព្រមចុះកិច្ចព្រមព្រៀងសន្ដិភាពដោយ ចុះកិច្ចព្រមព្រៀងឈប់បាញ់តែប៉ុណ្ណោះ ដូច្នេះសង្គ្រាមបង្រួបបង្រួមបងប្អូននឹង កើតឡើងក្នុងពេលឆាប់ៗខាងមុខ។
លោកYoo Ho Yeol អនុប្រធានគណកម្មធិការប្រឹក្សាពីការឯកភាពជាតិរបស់កូរ៉េខាងត្បូងបានឲ្យដឹងថា ការដែលកូរ៉េខាងត្បូងបង្កើតសកម្មភាពឌឺដង ហើយការដែលអង្គការសហប្រជាជាតិបង្កើនការដាក់ទណ្ឌកម្មទៅលើប្រទេសនេះនោះ បានក្លាយជាឱកាសឈានដល់ការឯកភាពកូរ៉េទាំងពីរឲ្យទៅជា ប្រទេសមួយដូចកាលពីដើម។
លោក Yoo Ho Yeol បន្តទៀតថា«ប្រសិនបើកូរ៉េខាងជើងនៅតែមានសកម្មភាពឌឺដង ធ្វើឲ្យប្រទេសជិតខាងយល់ឃើញថាជាសកម្មភាពបង្ករឲ្យមានអសន្តិសុខនៅក្នុងតំបន់ ទាំងនោះធ្វើឲ្យប្រទេសក្នុងតំបន់និងសហគមន៍អន្តរជាតិរួមដៃគ្នាបង្រួបបង្រួមកូរ៉េឲ្យទៅជាប្រទេសតែមួយ ដើរតាមរបបប្រជាធិបតេយ្យ៕