Chelsea ហក់ឡើងលេខ៣នៅ Premier League ក្រោយឈ្នះម្ចាស់ផ្ទះ Man City

ចែករំលែក៖

ក្រុមតោខៀវ Chelsea បានបន្តឈ្នះនៅក្នុងការប្រកួតក្របខ័ណ្ឌ Premier League សប្តាហ៍ទី៣៥របស់ខ្លួន និងបានឡើងមកឈរចំណាត់ថ្នាក់លេខ៣នៅលីកកំពូលអង់គ្លេសនេះបណ្តោះអាសន្នក្រោយឈ្នះ ក្រុមម្ចាស់ផ្ទះមេឃខៀវ Man City ក្នុងលទ្ធផល២ទល់១។ ជ័យជម្នះនេះបានបង្អាក់ក្រុម Man City មិនឲ្យលើកពានឆាប់ៗ ក្រោយពីដាច់ពិន្ទក្រុមលេខ២ Man United។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២១។

កីឡាករ Sergio Aguero បានធ្វើឱ្យខកខានដោយការស៊ុតបាល់ពិន័យប៉េណាល់ទីមិនចូល ខណៈដែលក្រុមតោខៀវ Chelsea បានបង្អាក់ក្រុម Manchester City ត្រូវរង់ចាំបន្តិចទៀតដើម្បីដណ្តើមជើងឯកក្របខ័ណ្ឌ Premier League

ក្រុម Man City ដែលត្រូវការ៣ពិន្ទុទៀតប៉ុណ្ណោះដើម្បីក្លាយជាម្ចាស់ជើងឯកអង់គ្លេសជាលើកទីហើយការប្រកួតនេះបានរកគ្រាប់បាល់នាំមុខមុនតង់ទី១ តាមរយៈការស៊ុតរបស់ Raheem Sterling នៅនាទីទី៤៤។ ចូលដល់ការប្រកួតតង់ទី២ កីឡាករ Hakim Ziyech របស់ក្រុមតោខៀវរកបាន១គ្រាប់សងវិញនៅនាទីទី៦៣ ហើយអ្វីដែលរំភើបនោះគឺជិតចប់ការប្រកួតទៅហើយ កីឡាករ Marcus Alonso រកបាន១គ្រាប់ទៀតនៅនាទីទី៩០+២ ធ្វើឲ្យចប់ការប្រកួតក្រុមភ្ញៀវ Chelsea ឈ្នះ Man City ២ទល់១។

នេះជាជ័យជម្នះលើកទី២របស់ Chelsea លើ Man City ក្នុងរយៈពេល៣សប្តាហ៍បន្ទាប់ពីជ័យជម្នះរបស់ពួកគេក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ FA Cup នៅឯ Wembley កាលពីខែមេសា។ ក្រុមទាំងពីរនឹងជួបគ្នាម្តងទៀតនៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅទីក្រុងអ៊ីស្តង់ប៊ុលនៅចុងខែនេះ។

លទ្ធផលនេះអាចផ្តល់ឱ្យក្រុមតោខៀវ Chelsea នូវទំនុកចិត្តបន្ថែមសម្រាប់ការប្រកួតនេះក៏ដូចជាការផ្តល់នូវការលើកទឹកចិត្តយ៉ាងខ្លាំងដល់ក្តីសង្ឃឹមរបស់ពួកគេក្នុងការបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំង៤។

គ្រូបង្វឹកទាំងពីរបានធ្វើការផ្លាស់ប្តូរជាច្រើនទៅលើក្រុមដែលពួកគេបានដាក់សម្រាប់ការប្រកួតជើងទី២វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ក្របខ័ណ្ឌ Champions League រៀងៗខ្លួននៅពាក់កណ្តាលសប្តាហ៍នេះ។ ក្រុមរបស់លោក Tuchel រកបាន៥គ្រាប់ដែលបានយកឈ្នះក្រុម Real Madrid កាលពីថ្ងៃពុធហើយលទ្ធផលនេះគឺជាការបង្ហាញទម្រង់លេងរបស់ក្រុមទាំងសងខាង ៕ដោយ៖ភារៈ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print