ទិវា​អ្នក​ម្តាយ៖ ពាក្យ​ម៉ែស្តីឲ្យកូន គឺជា​មន្តដ៏​ពូកែ​ធ្វើ​ឲ្យ​កូន​​ល្អ ! កូនមិនអាចបំភ្លេច១ជីវិត !

ចែករំលែក៖

ភ្នំពេញ, ថ្ងៃបុណ្យ​ទិវា​អ្នក​ម្ដាយ ឬ​ហៅ​ជា​ភាសាបរទេស​ថា( Mother’s Day ) គឺជា​ថ្ងៃ​ដែល​គេ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ពី​គុណ​របស់​អ្នក​ម្ដាយ, ម៉ែ, និង​ដើម្បី​និយាយ​ពី​កិ​ត្ដិ​យស​ព្រមទាំង​បង្ហាញ​សេចក្ដីស្រលាញ់​ចំពោះ​អ្នក​ម្ដាយ​គ្រប់រូប ដែលផ្តល់កំណើតអោយកូន ជាមួយនឹងការហែលឆ្លង ពាក្យល្អ អាក្រក់ ស្តីបន្ទោស ស្រឡាញ់ ថ្នមថ្នាក់ ប្រៀនប្រដៅ គិតបំផុតដល់កូន បានស្អាត មានអនាគត ។

ទិវា​នេះ ប្រារព្ធ​ឡើង​មុនគេ នៅ​សហរដ្ឋអាមេរិក ។ បើនៅក្នុង​ប្រទេស​កម្ពុជា ប្រជាពលរដ្ឋមួយចំនួន ក៏ដូចយុវជន និស្សិត កម្មករ កម្មការិនី នៅថ្ងៃនេះ បានបង្ហាញ​ក្តី​ស្រឡាញ់​របស់ខ្លួន និង​ជូនពរ​ចំពោះ​អ្នក​ម្តាយ​របស់​ពួកគេ ។ កូនៗដែល​នៅ​ឆ្ងាយ​ពី​អ្នក​ម៉ែ​របស់​ពួកគេ អ្នកខ្លះ​បាន​ទូរ​ស័ព្ទ​ទៅជូន​ពរ​អ្នក​ម្តាយ​ខ្លួន​ពី​ចម្ងាយ ។ អ្នក​ខ្លះទៀត បង្ហាញ​អារម្មណ៍​ស្រឡាញ់​និង​ជូនពរ​អ្នក​ម្តាយ​របស់​ពួកគេ តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ព្រោងព្រាតទាំងព្រឹកព្រលឹមអុរ។
សូមជម្រាបជូនបន្តិចផងដែរថា, ទិវា​មាតា​ត្រូវបាន​ផ្តួចផ្តើម​រៀបចំ​លើកដំបូង​នៅក្នុង​ឆ្នាំ១៩០៨ នៅ​សហរដ្ឋអាមេរិក ដោយ​លោកស្រី Anna Jarvis ដើម្បី​ឧទ្ទិស​ដល់​ពលិកម្ម​គ្រប់​បែបយ៉ាង​របស់​ស្ត្រី​ដែលជា​ម្តាយ​គ្រប់រូប ដោយ​ទិវា​នេះ វិ​វត្ត​ន៍មកពី​ទិវា Mothering Sunday របស់​អង់គ្លេស​នា​សតវត្សរ៍​ទី១៥ ។

យោងតាមគេហទំព័រខ្លះបានលើកមកសំណេរថា, នៅ​ឆ្នាំ១៩១៤ ចក្រភព​អង់គ្លេស​បានធ្វើ​ឲ្យ​ទិវា​នេះ​មាន​លក្ខណៈ​ផុសផុល រីឯ​អាល្លឺម៉ង់​ចាប់ផ្តើម​ប្រារព្ធ​ជា​ផ្លូវការ​ក្នុង​ឆ្នាំ១៩២៣ ហើយ​ប្រទេស​បែលហ្ស៊ិក ដា​ណឺ​ម៉ាក ហ្វាំ​ង​ឡង់ អ៊ីតាលី តួ​ក​គី និង​អូស្ត្រាលី បាននាំគ្នា​ប្រារព្ធ​ជា​បន្តបន្ទាប់។

ពុំមាន​ការកំណត់​ថ្ងៃ​ជាក់លាក់​ឡើយ​ក្នុងការ​ប្រារព្ធ​ទិវា​នេះ ដោយ​ប្រទេស​ខ្លះ​យក​ចំ​ថ្ងៃ​នៃ​ទិវា​សិទ្ធិនារី​អន្តរជាតិ ប្រទេស​ខ្លះ​មាន​ពេលវេលា និង​ឈ្មោះ​ហៅ​ទិវា​នេះ ប្លែកៗពីគ្នា រីឯ​ប្រទេស​កម្ពុជា​បាន​និយម​តាម​ប្រទេស​មួយចំនួន​ដែល​ប្រារព្ធ​ទិវា​នេះ នៅ​ចំ​ថ្ងៃអាទិត្យ សប្តាហ៍​ទី២នៃ​ខែឧសភា។

មិនមាន​ការ​រិៈ​គន់​បើកចំហរ​ណាមួយ​ឡើយ​ចំពោះ​ចលនា​នៃ​ការ​ប្រារព្ធ​ទិវា បែបនេះ ពីព្រោះ​ទាំងអស់គ្នា​សុទ្ធតែ​យល់ថា វា​មិនមាន​ការខាតបង់​ប្រយោជន៍​អ្វី​ឡើយ ផ្ទុយទៅវិញ វា​ជា​ពេលវេលា​ដ៏​ពិសេស​សម្រាប់​បុត្រ​ធីតា ក្នុងការ​បង្ហាញ​សេចក្តីស្រឡាញ់ និង​គោរព​ដ៏​ជ្រាលជ្រៅ​របស់ខ្លួន​ចំពោះ​អ្នក​ម្តាយ។ ពិសេសបង្ហាញអំពីទឹកចិត្តរបស់កូន មកលើអ្នកមានគុណ នៃមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត ។ បើនៅកម្ពុជាវិញ យើងគ្រប់គ្នាពិតជាដឹងហើយថា ពាក្យថា(ម្ដាយ) គឺមានន័យធំធេងណាស់ ដែលកូនមិនអាចបំភ្លេចបាន ក្នុងរយៈពេលប្រាំបួនខែដប់ថ្ងៃ ដែលកូននៅក្នុងផ្ទៃម្ដាយមិនទាន់ឃើញ ពន្លឺព្រះអាទិត្យ គឺ(ម្ដាយ) បានបំពេញកាតព្វកិច្ចថែរក្សាសុខភាពកូនក្នុងផ្ទៃ រហូតដល់កូនឃើញពន្លឺ នាថ្ងៃដំបូងឮសូរសម្លេងស្រែកយំ ម្ដាយអរណាស់ អររហូត ដល់ភ្លេចថាខ្លួន កំពុងឈឺចុកចាប់ថ្ងៃដែលកូនឃើញពន្លឺព្រះអាទិត្យនេះ។ ដូច្នេះហើយ មានតែស្ត្រីទេដឹងថា ពាក្យថា(ម្ដាយ) មានទំហំធំធេងប៉ុណ្ណាសម្រាប់កូនៗ ទាំងនៅក្នុងប្រទេសកម្ពុជាយើង ក៏ដូចជាបណ្តាប្រទេសមួយចំនួននៅលើពិភពលោក៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print