ដំណឹងល្អ!! រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចមិនគិតថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ចំពោះកម្មករ កម្មការិនី និងសិស្សនិស្សិត

ចែករំលែក៖

ភ្នំពេញ, រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានសម្រេចមិនគិតថ្លៃប្រើប្រាស់ទឹកស្អាត រយៈពេល៣ខែ ចំពោះកម្មករ កម្មការិនី និងសិស្សនិស្សិត ដែលកំពុងស្នាក់តំបន់ក្រហម កំពុងបិទខ្ទប់នៃរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ខេត្តកណ្តាល។

តាមប្រសាសន៍អំពាវនាវដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២១ . ឱ្យរដ្ឋាករទឹក ស្វយ័តក្រុងភ្នំពេញ ពិនិត្យលទ្ធភាពផ្តល់ការអនុគ្រោះថ្លៃទឹក ដល់ កម្មករ កម្មការិនី សិស្ស និស្សិត កំពុង ស្នាក់នៅក្នុងតំបន់បិទខ្ទប់។

យោងតាមប្រសាសន៍អំពាវនាវនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងចូលរួមជួយសម្រួលបន្ទុក ដោយជួយបង់ថ្លៃប្រើប្រាស់ទឹកស្អាតរយៈពេល ៣ខែ គឺខែមីនា មេសា និងខែឧសភា ឆ្នាំ២០២១ ដល់មូលដ្ឋាន ផ្ទះជួលដែល កម្មករ កម្មការិនី សិស្ស និស្សិត កំពុងស្នាក់នៅចំនួន ៨៧០ទីតាំង ដែលបានចុះបញ្ជីជាមួយ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងស្ថិតនៅក្នុងតំបន់ក្រហម នៃភូមិសាស្រ្តរាជធានីភ្នំពេញ និងក្រុងតាខ្មៅ ក្នុងអំឡុងពេលនៃការបិទខ្ទប់។

អាស្រ័យហេតុនេះ សូម សម្តេច ទ្រង់ លោកឧកញ៉ា លោក លោក លោកស្រីទាំងអស់ មេត្តាជ្រាប និងចូលរួមអនុវត្តតាមសេចក្តីជូនដំណឹងនេះ ក្នុងស្មារតីជួយគ្នាទៅវិញទៅមក និងសាមគ្គីភាពនៅក្នុងដំណាក់កាលនេះ ព្រមទាំងចូលអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការ “៣ កុំ ៣ការពារ” ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩៕

រូបភាពកន្លងមក

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print