Murray ត្រូវហាត់ជាមួយ Djokovic នៅទីក្រុងរ៉ូមពេលជាពីរបួស

ចែករំលែក៖

កីឡាករវាយតឺន្នីសអង់គ្លេស Andy Murray នឹងហ្វឹកហាត់ជាមួយកីឡាករលេខ១ពិភពលោក Novak Djokovic និងកីឡាករអាហ្សង់ទីន Diego Schwartzman នៅទីក្រុងរ៉ូមនៅថ្ងៃអាទិត្យនេះដែលជាផ្នែកមួយនៃផែនការវិលត្រឡប់ទៅកាន់ ATP Tour វិញបន្ទាប់ពីមានបញ្ហារបួសបានជាសះស្បើយ

សារព័ត៌មានរ៉យទ័របានផ្សាយថា ម្ចាស់ជើងឯក Grand Slam សម័យកាល Murray ដែលបានធ្លាក់មកចំណាត់ថ្នាក់លេខ១២៣ក្នុងតារាងចំណាត់ថ្នាក់ពិភពលោកបន្ទាប់ពីរងរបួសរយៈពេលយូរដោយសារតែការវះកាត់ត្រគាកនោះសង្ឃឹមថា នឹងទទួលបានសិទ្ធិដើម្បីលេងនៅក្នុងព្រឹត្តិការណ៍ ATP នៅទីក្រុងហ្សឺណែវ ទីក្រុងលីយ៉ុងចាប់ពីថ្ងៃទី១៧ ខែឧសភា

Murray បានលេងចុងក្រោយនៅកម្មវិធី Rotterdam Open ដែលជាកន្លែងដែលគាត់ត្រូវបានផ្តួលដោយកីឡាកររុស្ស៊ី Andrey Rublevកាលពីថ្ងៃទី៣ ខែមីនាមុនពេលដកខ្លួនចេញពីកម្មវិធី Miami Open នៅចុងខែនោះដោយសារបញ្ហាក្រលៀន។

កីឡាករវ័យ៣៣ឆ្នាំរូបនេះបាននិយាយថា “ការស្កេនបានបង្ហាញថារបួសមិនធ្ងន់ធ្ងរទេ ហើយខ្ញុំនឹងធ្វើដំណើរទៅទីក្រុងរ៉ូមដើម្បីហ្វឹកហាត់ជាមួយកីឡាករកំពូលៗដែលកំពុងចូលរួមក្នុងកម្មវិធី Italian Open  កាលពីថ្ងៃអាទិត្យខ្ញុំបានទទួលការកក់ទុកដោយលេងជាមួយលោក Diego Schwartzman ហើយបន្ទាប់មកលោក Novak នៅពេលរសៀល។ ខ្ញុំចង់លេងជាមួយកីឡាករកម្រិតខ្ពស់បំផុតដែលអាចធ្វើទៅបាន ព្រោះខ្ញុំគិតថាវានឹងជួយខ្ញុំធ្វើឱ្យការប្រកួតរបស់ខ្ញុំកាន់តែលឿន។

Murray ដែលបានលេងការប្រកួតចំនួន៣លើកក្នុងឆ្នាំនេះបានបញ្ជាក់ថាខ្ញុំមិនប្រកាន់ទេប្រសិនបើពួកគេមិនចង់ឲ្យខ្ញុំនូវការប្រកួតមួយនោះ ពួកគេអាចផ្តល់ឱ្យទៅអ្នកណាដែលចង់ធ្វើ។ វាគ្រាន់តែធ្វើឱ្យមានផែនការមួយប៉ុន្តែយើងគួរតែស្វែងយល់នៅសប្តាហ៍ក្រោយ“ ៕ដោយ៖ ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print