Bayern Munich ក្លាយជាជើងឯកលីគកំពូលអាល្លឺម៉ង់ Bundesliga ៩រដូវកាលជាប់ៗគ្នា

ចែករំលែក៖

ក្រុម Bayern Munich បានអបអរសាទរក្នុងនាមជាម្ចាស់ជើងឯកនៃប្រទេសអាល្លឺម៉ង់សម្រាប់រដូវកាលទី៩ជាប់ៗគ្នា ខណៈដែលការរកគ្រាប់បាល់បញ្ចូលទីរបស់ខ្សែប្រយុទ្ធ Robert Lewandowski បានជួយពួកគេឲ្យផ្តួលក្រុម Borussia Monchengladbach ក្នុងលទ្ធផល៦ទល់០កាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៩ ខែឧសភា។

ការក្លាយជាជើងឯករបស់ក្រុម Bayern Munich នេះត្រូវបានបញ្ជាក់ប៉ុន្មានម៉ោង បន្ទាប់ពីគូប្រជែងក្រុម RB Leipzig បានប្រកួតចាញ់ Borussia Dortmund ក្នុងការប្រកួតដំណាលគ្នាកាលពីរាត្រីថ្ងៃអាទិត្យ។នេះបើយោងតាមសារព័ត៌មាន BBC Sport ។

ក្រុមម្ចាស់ផ្ទះ Bayern Munich រកបាន៦គ្រាប់ ដោយកីឡាករ Lewandowski ៣គ្រាប់ម្នាក់ឯង គឺនៅនាទីទី២, នាទីទី៣៤ និងនាទីទី៦៥(ប៉ាល់ប៉េណាល់ទី២) ។ ចំណែក៣គ្រាប់ទៀតរកបានដោយកីឡាករ Thomas Muller ១គ្រាប់នាទីទី២៣, កីឡាករ Kingsley Comanរកបាន១គ្រាប់នៅនាទីទី៤៤ និងខ្សែប្រយុទ្ធ Leroy Sane បន្ថែមគ្រាប់ទី៦នៅនាទីទី៨៥។

ជាមួយគ្នានោះក្រុម Bayern Munich បានប្រកួតជាមួយនឹងកីឡាករ១០នាក់ នៅពេលដែលកីឡាករបម្រុងអាយុ១៨ឆ្នាំ Tanguy Nianzou ត្រូវបានគេពិន័យកាតក្រហមនៅនាទីទី៧៥។ ចំណែកក្រុម Leipzig បានចាញ់ក្រុម Dortmund ៣-២ ដែលជ័យជម្នះរបស់ Dortmund បានជួយឲ្យ ពួកគេឈរនៅចំណាត់ថ្នាក់លេខ៤ដើម្បីជំរុញក្តីសង្ឃឹមក្នុងការយកកៅអីក្របខ័ណ្ឌ Champions League រដូវកាលក្រោយ ។

គួររំលឹកថា កាលពីខែមេសាក្លិប Bayern Munich បានប្រកាសពីគ្រូបង្វឹកថ្មី លោក Julian Nagelsmann ដែលជាគ្រូបង្វឹកក្រុម Leipzig នឹងចូលរួមជាមួយក្លិបយក្សមួយនេះក្នុងកិច្ចសន្យា៥ឆ្នាំនៅចុងរដូវកាលនេះបន្ទាប់ពីគ្រូបង្វឹក Bayern Munich បច្ចុប្បន្នលោក Hansi Flick និយាយថាគាត់ចង់ចាកចេញពីក្លិប។ ក្រោមការដឹកនាំរបស់លោក Hansi Flick បច្ចុប្បន្ន ក្រុម Bayern Munich បានធ្លាក់ពី Champions League ក្នុងវគ្គ៨ក្រុមចុងក្រោយក្រុមថ្វីជើងក្រុមខ្លាំងបារាំង PSG និងបាត់បង់ពានក្នុងស្រុកអាល្លឺម៉ង់ Cup ផងដែរ ៕ដោយ៖ ភារៈ

...

   

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print