មនុស្ស​ប្រុស​ស្រី​ ២នាក់​ ​បើករថយន្ត​ឆ្លងកាត់​គោលដៅ​​អនុវត្ត​បំរាម​គោចរ​មិន​ព្រម​ឈប់​ធ្វើការ​ត្រួតពិនិត្យ​ បែរជា​ព្យាយាម​បើក​រត់គេច​ខ្លួន ត្រូវ​សមត្ថកិច្ច​តាម​ឃាត់​យក​ត្រឡប់​មក​វិញ

ចែករំលែក៖

ភ្នំពេញ៖ ហេតុការណ៍ភ្ញាក់ផ្អើលមួយ​បានកេីតឡេីង​ បន្ទាប់ពី​មនុស្ស​ប្រុស​ស្រី​២នាក់​ ​បាន​បើករថយន្ត​មួយ​គ្រឿង​ម៉ាក ហ្វ​ត​រ៉ែ​ន​ជ័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-6799 ឆ្លងកាត់​គោលដៅ​សមត្ថកិច្ច​កំពុងតែ​អនុវត្ត​បំរាម​គោចរ ​មិន​ព្រម​ឈប់​ឲ្យ​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​នោះ​ទេ បែរ​ជា​ព្យាយាម​បើក​រត់គេច​ខ្លួន តែ​ក៏​ត្រូវ​សមត្ថកិច្ច​ជិះ​ដេញ​តាម​ឃាត់​យក​ត្រឡប់​មក​វិញ កាលពី​វេលា​ម៉ោង​៩​យប់ ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ ត្រង់​ចំណុច​ស្តុ​ប​បូកគោ តាម​បណ្ដោយ​ផ្លូវ​ព្រះ​មុនី​វង្ស សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​ រាជធានីភ្នំពេញ​។

បេីតាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ បានឲ្យដឹងថា​ នៅ​មុន​ពេល​កើតហេតុ កម្លាំង​សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន បាន​ដាក់​គោលដៅ​អនុវត្ត​បំរាម​គោចរ​តាម​សេចក្តីសម្រេច​លេខ​១០០ ចុះ​ថ្ងៃ​ទី​៥ ខែឧសភា ឆ្នាំ​២០២១ ស្តី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​ដំណើរ ចន្លោះ​ពី​ម៉ោង​៨​យប់​ដល់​ម៉ោង​៣​ទៀប​ភ្លឺ​នៅ​ត្រង់​ចំណុច​រង្វង់​មូល​ផ្សារ​ដើម​ថ្កូវ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន​ចុះ​។ លុះដល់​ម៉ោងកើតហេតុ ស្រាប់​តែ​មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក ហ្វ​ត​រ៉ែ​ន​ជ័រ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BH-6799 ដែល​បើកបរ​ដោយ​ស្រ្តី​ម្នាក់ និង​បុរស​ម្នាក់​​ជា​អ្នក​រួម​ដំណើរ​ ដោយ​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​លេខ១៦៣ ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង ហើយ​បាន​បើក​ឆ្លងកាត់​គោលដៅ​ដែល​សមត្ថកិច្ច​កំពុង​តែ​អនុវត្ត ។

ប្រភពដដែល​ បន្តថា​ ភ្លាមនោះ​សមត្ថកិច្ច​ក៏​បាន​ហៅ​រថយន្ត​នោះ​ឲ្យ​ឈប់ ដើម្បី​សូម​ត្រួតពិនិត្យ​លិខិត​ធ្វើ​ដំណើរ ប៉ុន្តែ​រថយន្ត​នោះ​មិន​បាន​ឈប់​ទេ បែរជា​ព្យាយាម​បើក​រត់គេច​ចេញពី​គោលដៅ​តែ​ម្តង​ទេីប​កម្លាំង​សមត្ថកិច្ច​ បាន​ជិះ​ម៉ូតូ​ដេញ​តាម​ពីក្រោយ​រថយន្ត រហូត​ដល់​ចំណុច​ខាងលើ ទើប​អាច​ធ្វើការ​ស្ទាក់​ចាប់​បាន​ រួច​នាំយករថយន្ត រួម​ទាំង​អ្នកបើកបរ និង​អ្នក​រួម​ដំណើរ​ទៅសាកសួរនៅ​​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ភ្លាម​ៗ​។

ដោយ​ឡែក​បេីតាមប្រភពព័ត៍មាន​ពីមន្រ្តីនគរបាលខណ្ឌចំការមន​ បានប្រាប់អង្គភាពកាសែតនគរវត្ត​ និងនគរដ្រេហ្គន​ តាមទូរស័ព្ទនៅថ្ងៃទី១០​ ខែឧសភា​ ឆ្នាំ​២០២១នេះដែរ​ថា៖​ ក្រោយ​ឃាត់រថយន្ត​ និងអ្នកបេីកបរខាងលេីនេះ​ ដែលជិះល្មេីសបំរាម​គោចរយកមកសាកសួរនៅអធិការខណ្ឌ​ ដោយ​ឲ្យ​ពួកគាត់​ទាំង​ពីរ​នាក់​នេះ​ ផ្លុំ​ជាតិអាល់កុល​ ដេីម្បីធ្វេីតេស្តរកជាតិស្រវឹង​ ប៉ុន្តែ​គ្មាន​ ក៏ធ្វើ​ការណែនាំ​ រួច​ឲ្យ​ត្រលប់ទៅផ្ទះវិញ។ ហើយ​អ្នកបើកបរ​គឺជាមនុស្សស្រី​ ព្រោះ​តែ​គាត់មានការភិតភ័យផងដែរ​ ទេីប​បេីករត់៕ដោយ​៖ជីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print