ចាប់បុរសជនពិការម្នាក់និងបក្ខពួកម្នាក់ទៀតលួចគាស់ទ្វាររថយន្តលួចយកទ្រព្យសម្បត្តិនិងលួចអាគុយ

ចែករំលែក៖

ខេត្តបាត់ដំបង÷នគរបាលក្រុងបាត់ដំបងបានប្រាប់ឲ្យដឹងថា នៅថ្ងៃទី ៩ ខែឧសភា ឆ្នាំ ២០២១ នេះកម្លាំងជំនាញបានចុះស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ដែលកំពុងធ្វើសកម្មភាពជាក់ស្តែងលួចយកអាគុយ និងលួចយកទ្រព្យសម្បត្តិផ្សេងៗពីក្នុងរថយន្តដែលប្រជាពលរដ្ឋចតទុកនៅមុខផ្ទះពេលយប់។

ជនសង្ស័យដែលតែងចេញធ្វើសកម្មភាពជាបន្តបន្ទាប់នៅពេលយប់ទី ១ជាជនពិការមានឈ្មោះ នូ ចាន់ណាត ហៅ ឆាង ភេទប្រុស អា​យុ ៣៨ឆ្នាំ មានទីលំនៅមិនប្រាកដ និងម្នាក់ទៀតឈ្មោះ រៀង លីន ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅភូមិរត្តលៀប សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបងបានឲ្យដឹងថាជនទាំង ២នាក់នេះជាមុខសញ្ញាសកម្ម និងជំនាញ ដែលក្នុងចំណោមនេះមានម្នាក់ជាជនពិការជិះរទេះបានធ្វើសកម្មលួចយក​អាគុយរថយន្ត ឬសម្ភារៈនានាដែលម្ចាស់រថយន្តចតទុកនៅខាងក្រៅមុខផ្ទះ។ពួកគេក៏ជាមុខសញ្ញាដែលកម្លាំងសមត្ថកិច្ចធ្លាប់ឃាត់ខ្លួនបានជាច្រើនលើកដែរ ។ ប៉ុន្តែត្រូវបានអនុគ្រោះលើកលែងដោយសារឃើញភាពជាជនពិការ ហើយកន្លងមកសមត្ថកិច្ចអនុវត្តត្រឹមតែណែនាំ អប់រំប៉ុណ្ណោះ។ផ្ទុយទៅវិញជននេះមោនរាងចាលនៅតែផ្គើននិងធ្វើសកម្មភាពលួចដដែល។
លោកអធិការបន្តថា ចំណាត់ការចុងក្រោយនេះសមត្ថកិច្ចនគរបាលក្រុងបាត់ដំបងបានសម្រេចរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័
យជំនាញ នៃស្នងការនគរបាលខេត្តដើម្បីអនុវត្តបន្តតាមនីតិវិធី៕

...


ដោយ÷ ស សារ៉េត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print