រដ្ឋាភិបាលថៃ​ អះអាងថា​៖​ ប្រជាជន​ថៃ​ ចង់​ចាក់​វ៉ាក់សាំងរបស់ក្រុមហ៊ុនអាមេរិក Moderna ក្នុងតម្លៃក្រោម១០០ដុល្លារ​

ចែករំលែក៖

អន្តរជាតិ​៖​ បើតាមការដកស្រង់ចេញផ្សាយពីគេហទំព័រ ថៃហ្គឺ (the thaiger) នៅព្រឹកថ្ងៃចន្ទទី១០ ខែឧសភា ឆ្នាំ២០២១នេះថា​ សមាគមមន្ទីរពេទ្យឯកជន នៅក្នុងប្រទេសថៃ​ បានប្រកាសថា មន្ទីរពេទ្យឯកជននានា នឹងចាប់ផ្ដើមដាក់លក់វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ក្នុងតម្លៃក្រោម ៣,០០០បាត (៩៦.៣៣ដុល្លារ) សម្រាប់ការចាក់ទាំងពីរដូស។

ចំពោះ​វ៉ាក់សាំង COVID-19 របស់ក្រុមហ៊ុនអាមេរិក Moderna ជាប្រភេទវ៉ាក់សាំងតម្រូវឱ្យចាក់ ០២ដូស ហើយក្នុងមួយដូសមានតម្លៃពីចន្លោះពី ៣៧ដុល្លារ-៣៨ដុល្លារអាមេរិក ហើយសម្រាប់អ្នកចង់ចាក់ គឺអាចនឹងត្រូវទៅទិញ និងទទួលការចាក់នៅមន្ទីរពេទ្យ ដែលអាចនឹងបូកថ្លៃសេវាបន្ថែមពីលើនេះទៀត។

ជាក់ស្ដែង​សមាគមមន្ទីរពេទ្យឯកជនថៃ ប្រកាសបែបនេះ​ បន្ទាប់ពីមានសេចក្ដីរាយការណ៍ថា ក្រុមហ៊ុនឱសថរដ្ឋថៃ GPO (Government Pharmaceutical Organisation) នឹងបញ្ជាទិញវ៉ាក់សាំងក្រុមហ៊ុន Moderna សម្រាប់លក់ ដោយ GPO នឹងដើរតួនាទីជាអ្នកសម្របសម្រួល។ ភ្លាមៗមិនទាន់មានការបញ្ជាក់ អំពីកាលបរិច្ឆេទនៅឡើយទេ តែក្រសួងសុខាភិបាលថៃបានបង្ហើបថា វ៉ាក់សាំងអាមេរិកមួយនេះ អាចនឹងមកដល់ប្រទេសថៃ នៅអំឡុង៦ខែចុងក្រោយនៃឆ្នាំ២០២១។

គួរបញ្ជាក់ដែរថា​ មន្ត្រីរដ្ឋាភិបាលថៃ កាលពីសប្តាហ៍មុនធ្លាប់បានបញ្ជាក់រួចមកហើយនោះ​ គឺរដ្ឋាភិបាលថៃ​ បាននិងកំពុងចាក់វ៉ាក់សាំងបង្ការ COVID-19 ជូនដល់ប្រជាជនដោយមិនគិតថ្លៃ តាមរយៈវ៉ាក់សាំងដែលខ្លួនមានជាស្រេចគឺ AstraZeneca និង Sinovac ប៉ុន្តែសម្រាប់វ៉ាក់សាំង Moderna របស់អាមេរិក ដែលនឹងត្រូវអនុម័តឲ្យប្រើឆាប់ៗនេះ គឺនឹងមិនត្រូវផ្តល់ជូនដោយមិនគិតថ្លៃនោះឡើយ៕ដោយ​៖ស​ តារា​

...

រូបថត​៖AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print