ខេត្តកំពង់ធំ៖ នៅយប់ថ្ងៃទី១០ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ធំ – សូមជម្រាបជូនដំណឹងដល់សាធារណជនជ្រាបថា, យោងតាមលទ្ធផលនៃការធ្វើតេស្តរហ័ស(Rapid Test) នៅពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ ខេត្តកំពង់ធំបានរកឃើញវិជ្ជមានជំងឺកូវីដ១៩
ចំនួន ០៦នាក់បន្ថែមទៀត ដូចមានរាយនាមខាងក្រោមតាមតារាងភ្ជាប់បញ្ជាក់ជូនជាសាធារណៈ។
រដ្ឋបាលខេត្តសូមអំពាវដល់អ្នកពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោល និងអ្នកវិជ្ជមានទាំងអស់ ខាងលើ សូមរួសរាន់ទំនាក់ទំនងមកអាជ្ញាធរ ឬមណ្ឌលសុខភាពដែលនៅកៀកបំផុតដើម្បីយកសំណាកវិភាគ រកមេរោគកូវីដ១៩ និងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័កខេត្ត ក្រុង/ស្រុក ឬនៅផ្ទះដោយខ្លួនឯងឲ្យបាន ត្រឹមត្រូវ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ “៣ការពារ ៣កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋមេត្តាជ្រាប និងចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធភាពខ្ពស់៕
ដោយ៖ សិលា