អាជ្ញាធរបាត់ដំបង រកឃើញករណីវិជ្ជមានថ្មី ០៩នាក់ទៀត នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២១ !

ចែករំលែក៖

ភ្នំពេញ, នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តបាត់ដំបងសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ទាំងអស់ឱ្យបានជ្រាបថា ៖ យោងតាមលទ្ធផលវិភាគវត្ថុសំណាករកវីរុសកូវីដ-១៩ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ បានរកឃើញអ្នកជំងឺកូវីដ-១៩ ចំនួន ៩នាក់ ក្នុងនោះជាពលករវិលត្រឡប់មកពីប្រទេសថៃ ចំនួន ៨នាក់ និងក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ចំនួន ១នាក់ដែលមានរាយនាមដូចខាងក្រោមតាមតារាង។

អ្នកជំងឺកូវីដ-១៩ខាងលើ បានវិលត្រឡប់ពីប្រទេសថៃ និងវិលត្រឡប់ពីរាជធានីភ្នំពេញ
បានយកសំណាកទៅវិភាគទទួលបានលទ្ធផលនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២១ឃើញថា៖ ចាប់ផ្តើមពីមានការឆ្លងរាលមានជំងឺកូវីដ-១៩ ខេត្តបាត់ដំបងមានអ្នកជំងឺកូវីដ-១៩ ចំនួន ៥៧នាក់ បានព្យាបាលជាសះស្បើយ ២៩នាក់ និងកំពុងសម្រាកព្យាបាល ២៨នាក់ ហើយបានបញ្ជូនទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
អាស្រ័យដូចបានជម្រាបជូនខាងលើសូមបងប្អូនមេត្តាជ្រាបជា ព័ត៌មាន៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print