ភ្នំពេញ, ក្នុងដំណាក់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្រោមការយកចិត្តទុកដាក់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់ស្បៀងចែកជូនដល់ប្រជាពលរដ្ឋនៅតំបន់បិទខ្ទប់។ បន្ថែមពីនេះ ដោយមានការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំខេត្ត មាន លោកស្រី អ៊ូ ធីតាពៅ គួច ចំរើន បានចាត់ឱ្យ លោក នន់ រ៉ាថារិន្ទ និងលោក សោម ភ័ក្រត្រា បានបន្ដនាំយកស្បៀងបឋម បន្ថែមទៀតចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រ មានភាពខ្វះខាត ដើម្បីជួយសម្រួលដល់ការលំបាករបស់បងប្អូនក្នុងតំបន់បិទខ្ទប់ តំបម់ក្រហម ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
សូមបញ្ជាក់ថា, ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ឲ្យដឹងថា រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៨០នាក់ ខណៈឣ្នកជាសះស្បើយចំនួន ៣៥០នាក់ និងករណីស្លាប់ ៥នាក់។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល៕
ដោយ, សុខ ខេមរា