ភ្នំពេញ៖ ប្រជាពលរដ្ឋចំនួន២២គ្រួសារដែលរស់នៅក្នុងតំបន់កំពុងធ្វើចក្តាឡី ស័កបានទទួលអំណោយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងាររបស់រដ្ឋបាលខណ្ឌដឹកនាំដោយលោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ។
សកម្មភាពមនុស្សធម៌នាំយកអំណោយសម្តេចតេជោចែកជូនប្រជាពលរដ្ឋនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ នៅតំបន់ធ្វើសក្តាឡីស័កប្លុកផ្ទះជួល ក្នុងភូមិដើមស្លែង សង្កាត់ច្បារអំពៅទី២ ។
ក្នុងពិធីនេះដែរលោកអភិបាលខណ្ឌបានសំណេះសំណាលនិងផ្តាំផ្ញើឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅតំបន់ផ្ទះជួលដែលកំពុងធ្វើចក្តាឡីស័កត្រូវអនុវត្តតាមការណែនាំរបស់អាជ្ញាធរ សង្កាត់-ខណ្ឌ និងក្រុមគ្រូពេទ្យ ។ ជំងឺកូវីដ-១៩នេះជាជំងឺកាចសាហាវកំពុងតែគំរាមកំហែងសុខភាពនិងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋជុំវិញពិភពលោក មិនមែនមានតែប្រទេសកម្ពុជាយើង
ប៉ុណ្ណោះទេ ។ បើសិនមានប្រជាពលរដ្ឋណាស្លាប់ដោយសារជំកូវីដ-១៩ គឺគ្មានសាច់ញាតិ បងប្អូនណាអាចទៅចូលរួមចំអាសទឹកឬជួបជុំគ្នាធ្វើបុណ្យតាមប្រពៃណីបានឡើយ គឺមានតែក្រុមគ្រូពេទ្យជំនាញជាអ្នកវេចខ្ចប់សាកសពយកទៅបូជា រួចហើយយកធាតុមួយកញ្ចប់ប្រគល់ឱ្យក្រុមគ្រួសារដែលគ្រប់គ្នាបានត្រឹមតែអាឡោះអាល័យតែប៉ុណ្ណោះ ។
លោកអភិបាលខណ្ឌបានបន្តថា
តាមរបាយការណ៍ ប្រជាពលរដ្ឋដែលស្លាប់ដោយសារជំងឺកូវីដ-១៩ នៅទូទាំងប្រទេសមានជាង១០០នាក់ហើយ ដូច្នេះដើម្បីជៀសផុតពីជំងឺកាចសាហាវនេះបានសូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់ធ្វើចក្តាឡីស័កត្រូវមានអនាម័យ អនុវត្តឱ្យខ្ជាប់ខ្ជួននូវវីធានការ ៣ការពារ ៣កុំ និងអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ។
អំណោយដែលប្រជាពលរដ្ឋទទួលបាននៅពេលនេះក្នុង១គ្រួសារៗទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ទឹកស៉ីអ៉ីវ១យួរ ត្រីខ១យួរ ៕
ដោយ៖ សណ្តោស