ពលករឆ្លងខុសច្បាប់ងសរុប១៣នាក់ត្រូវសមត្ថកិច្ចថៃឃាត់ខ្លួនបីទីតាំងផ្សេងគ្នា

ចែករំលែក៖

ក្រុងប៉ោយប៉ែត៖ សមត្ថកិច្ចកងកម្លាំងបូរផា ចាប់ខ្លួនពលរដ្ឋខ្មែរឆ្លងព្រំដែនកម្ពុជា-ថៃ ចំនួន៣ទីតាំង សរុប១៣នាក់ ទាំងពលករខ្មែរចេញ ចូលរួមទាំងបុគ្គលិកកាស៊ីណូអនឡាញ ជនជាតិឥណ្ឌូនេស៊ីម្នាក់ នឹងស្រ្តីថៃម្នាក់។យោងតាមការចុះផ្សាយតាមគេហទំព័រក្នុងស្រុករបស់ថៃ(สระแก้าว77ข้าว เด็ด)។
កាលពីវេលាម៉ោង០៩.០០នាទី ថ្ងៃទី១០សភា ២០២១ អ្នកសារព័ត៌មានថៃរាយការណ៍ថា សមត្ថកិច្ចទាហានកងកម្លាំងបូរផា បានចាប់ខ្លួនក្រុមអ្នកលួចធ្វើដំណើរឆ្លងព្រំដែនកម្ពុជា-ថៃ ទាំងចូល-ចេញ បានជាច្រើននាក់ បន្ទាប់ពីសមត្ថកិច្ចដើរល្បាត នឹងឃ្លាំមើល ត្រួតពិនិត្យ ក្នុងភូមិសាស្រ្តទទួលខុសត្រូវ រហូតបានប្រទះឃើញបុគ្គលសង្ស័យចំនួន៥នាក់ ប្រុស៣នាក់ ស្រី២នាក់ ខណៈកំពង់ធ្វើដំណើរព្រមទាំងសម្ភារៈ នៅបរិវេណបង្គោលឡាក់TA.378171ភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ នឹងកំពង់ព្យាយាមលួចឆ្លងព្រំដែនចូលទៅប្រទេសខ្មែរ ដើម្បីត្រឡប់ភូមិលំនៅ ទើបឃុំខ្លួនមកសួរចម្លើយ នឹងចុះកំណត់ហេតុចាប់ខ្លួន នៅកងរយទាហានឈុតខ្មៅទី1205។
សមត្ថកិច្ចប្រាប់ថាៈពលរដ្ឋខ្មែរដែលត្រូវចាប់ខ្លួនទាំងអស់ រួមមានឈ្មោះ៖ភើល សីហា ប្រុស អាយុ១៩ឆ្នាំ,វ៉ា គីម ប្រុស អាយុ១៨ឆ្នាំ,រួន កះវ៉ាន់ដាល ស្រី អាយុ១៩ឆ្នាំ,នឹងជា កាន់ដា ស្រី អាយុ១៩ឆ្នាំ ដែលទាំងអស់គ្នារស់នៅស្រុកកោះក្រឡ ខេត្តបាត់ដំបង មិនមានឯកសារបង្ហាញសមត្ថកិច្ច ដោយអះអាងថាបាត់ ធ្វើដំណើរមកពីស៊ីឈ្នួលទូទៅ នៅក្នុងផ្សារទីរួមខេត្តស្រះកែវ ដោយមិនមានថៅកែពិតប្រាកដ នឹងមិនស្គាល់ឈ្មោះថៅកែ នៅប្រទេសថៃបានប្រមាណ២ឆ្នាំ ស្នាក់នៅក្នុងផ្សារទីរួមខេត្តស្រះកែវ ដោយមិនបានត្រឡប់ទៅផ្ទះ ទើបធ្វើដំណើរគេចពីវីរុសកូវីដ-១៩ ដោយម៉ៅរថយន្តបុរសជនជាតិថៃ មិនស្គាល់ឈ្មោះ ដឹកមកបរិវេណផ្លូវជាតិលេខ2090 ផ្លូវប៉ារ៉ៃ-ដុងងូ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ចំណាយលុយម៉ៅរថយន្តចំនួន២០០០បាត/គ្រឿង នឹងធ្លាប់ចេញ-ចូល ថៃជាលើកទី២ តាមច្រកព្រំដែនអន្តរជាតិប៉ោយបែត ក្រោយពីធ្វើតេស្តកម្ដៅធម្មតា ទើបសមត្ថកិច្វអាហានកងរយទី1205 ប្រគល់ទៅឲ្យកម្លាំងឈរជើងនៅភូមិ ណូន ម៉ាកមុន ដើម្បីបណ្ដេញត្រឡប់ទៅប្រទេសតាមច្រកMOU អូរបីជាន់ស្រុកអូរជ្រៅ នៅថ្ងៃនេះ។
សមត្ថកិច្ចបានឲ្យដឹងថា ក្នុងថ្ងៃដ៏ដែលនោះដែរ សមត្ថកិច្ចបានចាប់ខ្លួនបុគ្គលគួរឲ្យសង្ស៏យបានចំនួន២នាក់ ប្រុស១ ស្រី១ ខណៈកំពង់ដើរតាមផ្លូវរបៀងពីខាងប្រទេសខ្មែរ ចូលមកប្រទេសថៃ ចំណុចបង្គោលឡាក់TA.397171ភូមិប៉ារ៉ៃ ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ដែលក្រោយពីសួរចម្លើយបានឲ្យដឹងថាអ្នកទាំង២នាក់ធ្វើដំណើរមកពីធ្វើការកាស៊ីណូអនឡាញខាងប៉ោយប៉ែត ប្រទេសខ្មែរ នឹងធ្វើដំណើរចូលមកថៃ ដើម្បីត្រឡប់ទៅទីលំនៅ ទើបនាំខ្លួនយកមកសួរចម្លើយ នៅកងរយទី1205 ដែលអ្នកទាំង២ជាប្ដីប្រពន្ធ ប្ដីជាជនជាតិឥណ្ឌូនេស៊ី ប្រពន្ធជាជនជាតិថៃ ដោយបានជួលជនជាតិខ្មែរជូនមកព្រំដែនកម្ពុជា-ថៃ ក្នុងតម្លៃ៥.៥០០បាត តែនៅមិនទាន់បានចំណាយលុយ ដោយសារមេខ្យល់ខ្មែរឃើញសមត្ថកិច្ចមុន ទើបរត់ចូលទឹកដីកម្ពុជា។
បន្ទាប់កម្លាំងនគបាលស្រុកតាព្រះយ៉ា សហការជាមួយនគបាលលារពារព្រំដែនទី១២ ចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីទប់ស្កាត់ការលួចឆ្លងដែនចូលប្រទេសដោយខុសច្បាប់ រួមទាំងការពារការរាតត្បាតរបស់កូវីដ-១៩ បានប្រទះឃើញបុគ្គលសង្ស័យចំនួន៦នាក់ រួមមានមេខ្យល់ប្រុសម្នាក់ជាជនជាតិខ្មែរ នឹងពលករខ្មែរ៥នាក់ក្នុងនោះប្រុស១នាក់ ស្រី៤ នាក់ ខណៈកំពង់ធ្វើដំណើរតាមច្រករបៀង ពីខាងប្រទេសខ្មែរ ចូលមកប្រទេសថៃ នៅបរិវេណបង្គោលឡាក់TA.54682747 ដោយខុសច្បាប់ពលករខ្មែរទាំង៦នាក់ខាងលើរួមមានឈ្មោះ៖ វ៉ាយ សៀន ប្រុស អាយុ១៧ឆ្នាំ ជាមេខ្យល់,ធាន ថូ ប្រុស អាយុ៣២ឆ្នាំ,ផន ម៉ៃ ស្រី អាយុ១៩ឆ្នាំ,កែវ យ៉ាវ ស្រី អាយុ២៨ឆ្នាំ,ធឿន ស៊ា ស្រី អាយុ២៣ឆ្នាំ នឹងឆឺង មុំ ស្រី អាយុ២៥ឆ្នាំ
ក្រោយពីសួរចម្លើយបានឲ្យដឹងថា ឈ្មោះ វ៉ាយ ស៊ាន ជាមេខ្យល់ ធ្វើដំណើរមកពីប្រទេសខ្មែរ ដោយមានបុរសឈ្មោះ ហន ដែលជាអ្នករកកម្លាំងពលករខាងប្រទេសខ្មែរ ជាអ្នកជួលឲ្យនាំពលករទាំង៥នាក់ មកឲ្យជនជាតិថៃតាមចំណុចណាត់ជួប បើទៅដល់ហើយឲ្យទូរសព្ទ័ប្រាប់ឈ្មោះហន ហើយឈ្មោះហន ជាអ្នកទាក់ទងរថយន្តមកទទួលនៅកន្លែងណាត់ជួបភ្លាម តែត្រូវសមត្ថកិច្ចចាប់ខ្លួនមុន ទើបមេខ្យល់ខ្មែរបានសារភាពថា ឈ្មោះហន ដែលជាអ្នករកកម្លាំងពលករខាងខ្មែរ បានទារថ្លៃឈ្នួលធ្វើដំណើរពីពលករក្នុងម្នាក់៣,៥០០បាត នឹងបានចំណាយថ្លៃឈ្នួលឲ្យខ្លួនចំនួន១,០០០បាត
ក្រោយសាកសួរួចទើបសមត្ថកិច្ចធ្វើតេស្តកម្ដៅឃើញថាធម្មតា នឹងនាំខ្លួនមេខ្យល់ឈ្មោះវ៉ាយ ស៊ាន បញ្ជូនទៅឲ្យសមត្ថកិច្ចនគបាលស្រុកគោកឃ្យូង ចាត់ការតាមច្បាប់បន្ត ដោយឡែកពលករខ្មែរ៥នាក់ទៀត បានធ្វើកំណត់ហេតុចាប់ខ្លួន នឹងបណ្ដេញឲ្យចេញពីប្រទេស តាមច្រកMOU គឺ ច្រកអូរបីជាន់ក្នុងខេត្តបន្ទាយមានជ័យ៕

...

ដោយ៖  វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print