លោកចៅសង្កាត់ស្វាយរៀងទទួលអំណោយទឹកសុទ្ធនិងថវិកាពីសប្បុរសជនដើម្បីជួយកសាងដំបូលស័ង្កសីទីស្នាក់ការគណបក្សសង្កាត់ស្វាយរៀង 

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោកទូច ធី ចៅសង្កាត់ស្វាយរៀងនិងក្រុមការងារបានទទួលអំណោយទឹកសុទ្ធនិងថវិកាពីលោកផែ អេងគាក ដែលជាសប្បុរសជនរស់នៅក្នុងក្រុងស្វាយរៀងដើម្បីជួយកសាងដំបូលស័ង្កសីទីស្នាក់ការគណបក្សសង្កាត់ស្វាយរៀង នាព្រឹកថ្ងៃទី១១ខែឧសភាឆ្នាំ២០២១។

ក្នុងឱកាសនោះលោកទូច ធី ចៅសង្កាត់ស្វាយរៀងតាងនាមឱ្យគណបក្សសង្កាត់បានថ្លែងអំណរគុណដល់លោកផែ អេងគាកដែលបានឧបត្ថម្ភទឹកសុទ្ធវីតាល់១០កេសនិងថវិកាចំនួន៨០០ដុល្លារសម្រាប់កសាងដំបូលស័ង្កសីទីស្នាក់ការគណបក្សសង្កាត់ស្វាយរៀងឱ្យមានភាពល្អស្អាតស្រស់បំព្រងបន្ថែមទៀត។

លោកទូច ធី ចៅសង្កាត់ស្វាយរៀងបានបន្តថា គ្រាដែលប្រទេសកម្ពជាយើងកំពុងរាលដាលដោយជំងឺកូវីដ-១៩ ប្រមុខដឹកនាំរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជាដែលបានខិតខំយកចិត្តទុកដាក់ទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩និងបានគិតគូរអំពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដែលកំពុងជួបការខ្វះខាតនៅក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាលដាលនៅក្នុងសហគមន៍ព្រឹត្តិការណ៍ ២០កុម្ភៈនិងបានផ្ដល់ប្រាក់ឧបត្ថម្ភជាបន្តបន្ទាប់ដល់គ្រួសារក្រីក្រផងដែរ។

លោកបន្តថា យើងមិនត្រូវធ្វេសប្រហែសចំពោះជំងឺកូវីដ-១៩ឡើយ ត្រូវតែបន្តគោរពទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចក្រសួងសុខាភិបាលនិងអាជ្ញាធរដែនដីក្នុងការចូលរួមបង្ការទប់ស្កាត់នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩នៅក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈឲ្យបានខ្លាំងក្លាបន្តទៀត ត្រូវអប់រំពលរដ្ឋឱ្យពាក់ម៉ាស់ នៅគម្លាតគ្នា ព្រមទាំងធ្វើអនាម័យជាប្រចាំដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ជាពិសេសត្រូវអនុវត្តវិធាន ៣កុំនិង៣ការពារ និងរួមគ្នាកាត់ផ្ដាច់ឫសគល់នៃការចម្លងជំងឺកូវីដ-១៩នៅខេត្តស្វាយរៀងឲ្យមានប្រសិទ្ធភាពខ្ពស់ផងដែរ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print