កូនប្រុសលីកាំបិទដេញកាប់ឪពុករហូតដល់ប៉ុស្តិ៍នគរបាលត្រូវសមត្ថកិច្ចឃាត់ខ្លួន

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កូនអកត្តញូម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលមូលដ្ឋានធ្វើការឃាត់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាព លីកាំបិតផ្គាក់ជិះម៉ូតូដេញកាប់ឪពុករបស់ខ្លួនរហូតដល់មុខប៉ុស្តិរដ្ឋបាល ។ ហេតុការណ៍អំពើហិង្សាកូនដេញកាប់ឪពុកនេះគឺបានកើតឡើងកាលពីវេលាម៉ោងទី១១ ខែឧសភា ឆ្នាំ២០២១នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាល ធ្លកវៀន ស្ថិតនៅក្នុង ភូមិស្រែក្រៅ ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័ដែសមត្ថកិច្ចត្រូវឃាត់ខ្លួនេះ មានឈ្មោះ ឈ្មោះ សាយ ទី ភេទ ប្រុស អាយុ២៩ឆ្នាំមានទីលំនៅបច្ចុប្បន្ន ភូមិស្ពានដែក ឃុំធ្លកវៀន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ចំណែកជនរងគ្រោះជាឪពុក ឈ្មោះ សាយ គ្រឿន នៅភូមិ ឃុំជាមួយគ្នា ។
សមត្ថកិច្ចនគរបាលនៅមូលដ្ឋានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ឪពុកនិងកូន បានទាស់សំដីគ្នា យ៉ាងខ្លាំង រហូតដល់គម្រាមសម្លាប់ឪពុកចោល ក្រោយពីប្រកែកសំដីគ្នា ទៅមក កូនប្រុសក៍ទាញកាំបិទផ្គាក់យកកាប់ឪពុក ឃើញដូចនេះ ឪពុករត់ចេញពីផ្ទះសំដៅ ទៅរកសមត្ថកិច្ចជួយ កូនប្រុសឃើញដូចនេះ ក៏លីកាំបិតជិះម៉ូតូតាមពីក្រោយដេញតាមកាប់ឪពុក រហូតដល់មុខប៉ុស្តិ៍រដ្ឋបាលធ្លកវៀន សមត្ថកិច្ចឃើញ ក៏អន្តរាគមន៍ជួយជនរងគ្រោះជាឪពុក និង ចាប់កូនអកត្តញូតែម្តង ។
បច្ចុប្បន្នកូនប្រុសជាជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

...

ដោយ៖ ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print