«ភ្លៀងរ៉ុក្កែត»ពីហ្គាហ្សា សំដៅទៅលើប្រទេសអ៊ីស្រាអែល សង្គ្រាមទ្រង់ទ្រាយធំអាចកើតឡើង

ចែករំលែក៖

ក្រុមឧទ្ទាមប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា បានបាញ់រ៉ុក្កែតដល់ទៅជាង ១០០គ្រាប់ទៅលើទីតាំង នានាក្នុងប្រទេសអ៊ីស្រាអែល ក្រោយទីតាំងជាច្រើនក្នុងតំបន់ហ្គាហ្សា រងការវាយប្រហារពីអ៊ីស្រាអែល។
ប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់បានឲ្យដឹងថា មានរ៉ុក្កែតដល់ទៅ១៣០គ្រាប់បានបាញ់ចេញពីហ្គាហ្សា នៅយប់ថ្ងៃទី១១ខែឧសភា សំដៅទៅរដ្ឋធានី Tel Aviv និងទីក្រុងជាច្រើនផ្សេងទៀតនៅក្នុងប្រទេសអ៊ីស្រាអែល ។ ជាមួយគ្នានេះសារព័ត៌មាន Shehab មានទីតាំងនៅហ្គាហ្សា បានផ្សាយថា កងពល Al-Qassam របស់ហាម៉ាស់ បានបាញ់រ៉ុក្កែតរាប់រយគ្រាប់ទៅកាន់អ៊ីស្រាអែល ។
ក្រុមហាម៉ាស់បានប្រកាសថា បានសម្លាប់ជនជាតិអ៊ីស្រាអែល២នាក់ និងរងរបួសជាច្រើន នាក់ ក្នុងការបាញ់ប្រហារដោយមីស៊ីលទៅលើតំបន់ Ashkelon និង Ashdod ។ មន្ទីរសុខាភិបាលនៅហ្គាហ្សា បានប្រកាសថា មានមនុស្ស២៨នាក់ស្លាប់ ក្នុងនោះមានកុមារ១០ នាក់និងរងរបួស១៥២នាក់ ដោយការវាយប្រហារទៅលើទីតាំងនានា នៅហ្គាហ្សា។
ចំណែករដ្ឋាភិបាលអ៊ីស្រាអែលវិញ ក៏បានបញ្ជាក់ផងដែរថា មានមនុស្ស២នាក់ស្លាប់ និង របួសជាង ៣០ នាក់ដោយការវាយប្រហារពីក្រុមឧទ្ទាមហាម៉ាស់នៅហ្គាហ្សា។ សហគមន៍អន្តរជាតិបង្ហាញក្តីបារម្ភយ៉ាងខ្លាំងពីសង្គ្រាមទ្រង់ទ្រាយធំកើតឡើងជាថ្មី។ អង្គការសហប្រជាជាតិ បានស្នើដល់ភាគីទាំងពីររក្សាការអត់ធ្មត់បញ្ចៀសការវាយប្រហារគ្នាទ្រង់ទ្រាយធំ៕

...

រូបភាព៖ AFP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print