ខេត្តកំពង់ឆ្នាំង៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ថ្មីបន្ថែមទៀត។ ចំណែកអ្នកដែលជាប់ពាក់ព័ន្ធជាច្រេីននាក់ទៀត បានបន្តទៅយកសំណាក់នៅក្នុងមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។
បើតាមប្រភពព័ត៍មានពីរដ្ឋបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ថា អ្នកដែលបានផ្ទុកមេរោគកូវីដ-១៩ ខាងលើនេះមាន ឈ្មោះ យឹម សុខារិន អាយុ ប្រមាណ ៦០ ឆ្នាំ ភ្នាក់ងារទូរទស្សន៍អប្សរាណែត និងប៉ុស្តិ៍លេខ៥ ប្រចាំខេត្តកំពង់ឆ្នាំង រួមទាំងភរិយា និងកូនប្រុសតូចៗរបស់លោក២នាក់ទៀត និងមន្ត្រីនគរបាលចរាចរ ណ៍ក្រុងកំពង់ឆ្នាំងម្នាក់ផងដែរ ដែលបានរកឃើញវិជ្ជមានជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១២ ខែឧសភានេះតែម្តង។
ប្រភពដដែល បន្តថា ចំណែកអ្នកដែលបានពាក់ព័ន្ធជាមួយនិងអ្នកវិជ្ជមាន ទាំងអស់ខាងលើនេះ មានទាំងសមត្ថកិច្ចនគរបាល និងអ្នកសារព័ត៌មានមួយចំនួន ក៏បានទៅពិនិត្យសំណាកនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១២ ខែឧសភានេះ និងមានអ្នកពាក់ព័ ន្ធជាច្រើនទៀតដែលត្រូវមកពិនិត្យសំណាក់ជាប ណ្ដើរៗផងដែរៗ។
ដោយឡែកបេីតាមការបញ្ជាក់ពីលោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាលខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះថា ជុំវិញករណីនេះ ជាព័ត៌មានបឋម មិនទាន់ជាផ្លូវការនៅឡើយទេ ដោយសារតែក្រសួងមិនទាន់ចេញសេចក្តីប្រកាសជាផ្លូវការនៅឡើយ ដូច្នេះរង់ចាំក្រសួងនឹងប្រកាសនៅថ្ងៃស្អែកទី១៣ ខែឧសភាសិន នោះសាលាខេត្តកំពង់ឆ្នាំង និងចេញសេចក្តីប្រកាសយកជាផ្លូវការតែម្តង។
បន្ថែមពីនេះ លោក ប្រាក់ វ៉ុន បានអំពាវនាវថា៖ «តែទោះជាយ៉ាងនេះក្តី អ្នកដែលបានប៉ះពាល់ដោយផ្ទាល់ និងប្រយោលជាមួយនឹងអ្នកមានវិជ្ជមានកូវីដ១៩ខាងលើនេះ សូមមេត្តារួសរាន់មកពិនិត្យសំណាកជាបន្ទាន់ នៅមន្ទីរពេទ្យរាល់ម៉ោងធ្វើការ»៕ដោយ៖សហការី