អាជ្ញាធរ​ខេត្តកំពង់ចាម៖ បន្តរកឃើញ និងបង្ហាញអត្តសញ្ញាណ​អ្នកកើតជំងឺកូវីដ-១៩​ ចំនួន​ ១៣នាក់បន្ថែមទៀត

ចែករំលែក៖

ខេត្ត​កំពង់ចាម​៖ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ដកំពង់ចាម នៅព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានប្រកាសស្ដីពីការរកឃើញ និងបង្ហាញអត្តសញ្ញាណ​ ​​អ្នកកើតជំងឺកូវីដ-១៩​ ចំនួន​ ១៣នាក់បន្ថែមទៀត។

ជាក់ស្ដែង​នៅក្នុងសេចក្ដីប្រកាសព័ត៌មានខាងលេីនេះ បានបញ្ជាក់ថា អ្នកដែលទើបរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ថ្មីបន្ថែមទៀតនេះ គឺ​រួមមាន​៖​ នៅស្រុកស្រីសន្ធរ ចំនួន៣នាក់, ស្រុកកងមាស ចំនួន៣នាក់, ស្រុកបាធាយ៣នាក់ និងមកពីខេត្តត្បូងឃ្មុំ៤នាក់។

ដោយ​ឡែក​ជុំវិញករណីនេះដែរ​ រដ្ឋបាលខេត្ដកំពង់ចាម កំពុងបន្ដស្វែងរកទីតាំង និងអ្នកប៉ះពាល់ជាមួយអ្នកជំងឺកូវីដ១៩ នឹងអ្នកជំងឺបន្ថែមទៀត និងសូមអំពាវនាវដល់អ្នកពាក់ព័ន្ធករណីនេះ សូមទៅពិនិត្យសុខភាព និងយកសំណាកនៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ តាមរយៈលេខទូរស័ព្ទ 070 828 788 / 012 736 755៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print