ជិះម៉ូតូបទត្រឡប់ក្រោយមិនប្រយ័ត្ន ត្រូវម៉ូតូមួយគ្រឿងទៀតបុកចំពីមុខពេញទំហឹងបណ្ដាលឲ្យរងរបួសស្រាល៤នាក់ និងប្រកែកគ្នារាប់ម៉ោង

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់ជិះPCX សុីញ៉ូ​បត់​ឆ្លងផ្លូវ ​ត្រូវបុរស៣នាក់ជិះ​ម៉ូតូ​និច ជិះឌុបគ្នាក្នុងល្បឿនលឿន ជ្រុលទៅ​បុកPCXដែលកំពុងបទឆ្លងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង​​បណ្តាលអោយ ម៉ូតូ​ខ្ទេច​ផ្នែក​ខាងមុខ​ទាំងពីរ​គ្រឿង និង​របួសស្រាល​៤​នាក់ ដែល​គ្រោះថ្នាក់​នេះ​កើតឡើង​នៅវេលា​ម៉ោង​៩​និង​៣០​នាទី​យប់ ថ្ងៃ​១០ ខែ​មីនា ឆ្នាំ​២០១៦ ជិត​និង​ឃ្លាំង​ស្តុក​ស្រា​បៀរ​ថៃ​ហ្គ័​រ ផ្លូ​៣៧១ ភូមិ​ត្នោតជ្រំ​៣ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។​

ប្រភពព័ត៌មានពីកន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គេ​បានឃើញ​បុរស​ម្នាក់​អាយុប្រមាណ ​៣០​ឆ្នាំ បាន​ជិះ​ម៉ូតូ​ម៉ាក PCX​ពណ៌​ស  ពាក់​ស្លាក​លេខ ភ្នំពេញ​1FE-9875 ធ្វើដំណើរ​តាមផ្លូវ ៣១៧ ទិសដៅ កើ​តទៅ​លិច លុះ​មកដល់​ចំនុចកើតហេតុ បាន​ស៊ីញ៉ូ​បត់​ឆ្វេង ក៍​ស្រាប់តែ​បុរស​៣​នាក់​អាយុ​២០​ឆ្នាំ បាន​ជិះ​ម៉ូតូម៉ាក​ស៊ុយ​ស៊ូ​គី​និក ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ FM-4074 ធ្វើដំណើរ​តាមផ្លូវ ៣៧១​ទិសដៅ លិចទៅ​កើត ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅបុក​ម៉ូតូPCX​ដែល​កំពុង​បត់​ឆ្លងផ្លូវ​ចំ​ពីមុខ​ពេញទំហឹង បណ្តាលឲ្យ​ម៉ូតូ​ខ្ទេច​ផ្នែក​ខាងមុខ ទាំងពីរ ចំណែក​មនុស្ស​រងរបួស រលាត់​ដៃជើង ស្រាល​ទាំង​៤​នាក់ ។

ភ្លាមៗ​នោះ​ភាគី​ទាំងពីរ​មិនបាន​ចរចា​គ្នា​នោះទេ គិតតែ​ពី​ប្រកែក​តឹងសរសៃក​យក​ត្រូវ​រៀងៗ​ខ្លួន ទាល់តែ​សមត្ថកិច្ច​មកដល់​ធ្វើការ​វាស់វែង​រួច​ជិត​មួយ​ម៉ោង​ទើប​ភាគី​ទាំងពីរ​ចរចា គ្នា​ម្តងទៀត​ទើប​ម៉ូតូ​ដែល​ជិះ​ឆ្លងផ្លូវ​ព្រម​សង​ទៅ​ម៉ូតូ​និ​ច​ចំនួន​៦០​ដុល្លារ​បញ្ចប់រឿងនៅនិងកន្លែងកើតហេតុតែម្ដង ៕ ជីម ភារ៉ា ដង្កោ

IMG_3083

IMG_3084

IMG_3085

...

IMG_3086

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print