អ្នកជម្ងឺស្លាប់ដោយសារកូវីដ-១៩នៅក្រុងប៉ោយប៉ែតមាន៤ករណីហើយ

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ យោងតាមfacebookផ្លូវការរដ្ឋបាលសាលាក្រុងប៉ោយប៉ែតបានបញ្ជាក់ថាៈចាប់ពីថ្ងៃទី៧ ខែឧសភាឆ្ នាំ២០២១រហូតមកដល់១៣ ឧសភា ២០២១ជាករណីទី៤ ដែលបាន
ស្លាប់បាត់បង់ជីវិត ដោយជំងឺកូវីដ-១៩ក្នុងនោះរួមមានទី១
អ្នកជំងឺឈ្មោះ យឹម យឿន ភេទ ស្រី អាយុ ៧០ឆ្នាំ មានទីលំនៅ ភូមិ គីឡូម៉ែតលេខ៤ សង្កាត់ ផ្សាកណ្តាល ក្រុង ប៉ោយប៉ែតបានស្លាប់នៅថ្ងៃទី១៣ ឧសភា ២០២១ ,ទី២មាន
ឈ្មោះសូ សុខងួនភេទប្រុសអាយុ៥០រស់នៅភូមិសង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតបានស្លាប់នៅថ្ហៃទី១០ខែឧសភាឆ្នាំ២០២១,ទី៣
មានឈ្មោះសាម រ៉នភេទស្រីអាយុ៧១ឆ្នាំរស់នៅភូមិអូជ្រៅក្រុងប៉ោយប៉ែតបានស្លាប់នៅថ្ងៃទី៧ខែឧសភាឆ្នាំ២០២១ និងករណីទី៤មានឈ្មោះវៀត ឡាភេទស្រី
អាយុ៦១ឆ្នាំរសនៅភូមិក្បាលស្ពាន១
សង្កាត់ក្រុងប៉ោយប៉ែតបានស្លាប់នៅថ្ងៃទីទី១២ខែឧសភាឆ្នាំ២០២១។
ក្នុងផេកផ្លូវការបានបង្ហាញថាៈអ្នកជម្ងឺបានចូលមកពិនិត្យ និងព្យាបាល នៅមន្ទីរពេទ្យបង្អែកប៉ោយប៉ែត ដោយមានរោគសញ្ញាៈ ក្អក ក្តៅខ្លួន ហត់ខ្លាំង ការពិនិត្យវត្ថុសំណាកដោយធ្វើតេស្តរហ័ស ( Rapid Test ) មានវិជ្ជមានកូវីដ-១៩(+) បន្ទាប់មកបានថតកាំរស្មីអ៊ិច កាបូមឈាមវិភាគ ហើយការកំណត់រោគវិនិច្ឆ័យអ្នកជំងឺរលាកសួតធ្ងន់ធ្ងរ និងមានវិជ្ជមានកូវីដ-១៩ ( Pneumonia Grave + Rapid Test Covid-19 Positive ) ហើយក៏បានបញ្ជូនទៅកាន់កន្លែងព្យាបាលជំងឺកូវីដ-១៩ ព្រមទាំងធ្វើការជួយសង្គ្រោះ និងព្យាបាលទៅតាមលក្ខណៈបច្ចេកទេស រួមទាំងការជួយសង្គ្រោះផ្លូវដង្ហើម និង
ការប្រើប្រាស់ឪសថ ។
អ្នកជំងឺមានសភាព ហត់ដង្ហក់ខ្លាំង ចង្វាក់បេះដូងដើរញាប់ បបូរមាត់ឡើងស្វាយ ប្រស្រីភ្នែករីកទាំងសងខាង កំហាប់អុកស៊ីសែនចុះទាប គ្មានទឹកនោម ហើយក្រុមគ្រួពេទ្យបានជួយសង្គ្រោះ និងព្យាបាល រួមទាំងការជួយសង្គ្រោះផ្លូវដង្ហើមដោយដាក់ទុយយោដើម្បីសំរួលផ្លូវដង្ហើម ( Intubation ) និងចង្វាក់បេះដូង ដោយការសង្កត់បេះដូង ( Massage Cardia ) រួមផ្សំការប្រើប្រាស់ឧសថតាមលក្ខណៈបច្ចេកទេស ដោយយកចិត្តទុកដាក់អស់ពីលទ្ធភាព ពីសំណាក់ក្រុមគ្រួពេទ្យ នៅតែមិនអាចជួយសង្គ្រោះជីវិតអ្នកជំងឺបាន ហើយគាត់បានទទួលមរណភាព នៅថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២១ វេលាម៉ោង ០៦ : ៣០ នាទីទៀបភ្លឺ ។
ការសន្និដ្ឋានរបស់ក្រុមគ្រួពេទ្យអ្នកជម្ងឺប្រុស ស្រី ខាងលើ បានស្លាប់បាត់បង់ជីវិត ដោយសារវិបត្តិផ្លូវដង្ហើមធ្ងន់ធ្ងរ រលាកសួតទាំងសងខាងធ្ងន់ធ្ងរ ដោយសារ វីរុសកូវីដ-១៩ ( Insuffisance respiratoire aique irréversibles pour le diagnostic Pneumonie grave bilatirales par Covid-19 ) ។ក្នុងនោះរដ្ឋបាលក្រុងសូមសំដែងនូវការសោកស្តាយនិងចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំជាមួយគ្រួសារនៃសព និងសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តវិធានការ 3ការពារនិង 3កុំ ទាំងអស់គ្នា ៕

...

ដោយ៖ វណ្ណា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print