ខេត្តកំពង់ធំ÷ ក្មេងប្រុសម្នាក់ ខណ:ចុះលេងទឹកស្រះតែម្នាក់ឯង បណ្ដាលឲ្យលង់ស្លាប់ ដោយគ្មានអ្នកណាដឹងជួយទាន់ឡើយ។
ហេតុការណ៍កើតឡើង កាលពីវេលាម៉ោង ១០និង៣០នាទីព្រឹកថ្ងៃពុធ ១កើត ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១
ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូង ស្រុកកំពង់ស្វាយ។
មន្រ្តីនគរបាលប៉ុស្តិ៍ក្តីដូង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទុយ សុខវិសាល ភេទប្រុស អាយុ ០៧ឆ្នាំ រស់នៅភូមិឃុំស្រុកខាងលើ។
សាក្សីបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះបានចុះទៅទៅលេងទឹកស្រះក្នុងភូមិតែម្នាក់ឯង។ លុះក្រោយមកក្រុមគ្រួសារបាត់យូរមិនឃើញមកហូបបាយក៏នាំគ្នាដើររកស្រាប់តែឃើញស្បែកជើងនៅលើមាត់ស្រះកើតការសង្ស័យនាំគ្នាចុះរាវក្នុងទឹកស្រះឃើញជនរងគ្រោះស្លាប់នៅបាតស្រះបាត់ទៅហើយ។
ក្រោយមកសមត្ថកិច្ចជំនាញបាន ចុះដល់ទីតាំងខាងលើដើម្បីត្រួតពិនិត្យនិងធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយលង់ទឹកប្រាកដមែនរួចប្រគល់សព ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕