ក្រសួងធនធានទឹក : ចាប់ពីថ្ងៃទី១៤- ១៦ ខែឧសភានឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង

ចែករំលែក៖

ភ្នំពេញ, ចាប់ពីថ្ងៃទី១៤- ១៦ ខែឧសភានឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង ។ នេះបើយកតាមសេចក្តីជូនដំណឹងបន្ថែម ស្តីពី ស្ថានភាពអាកាសធាតុ (ពីថ្ងៃទី ១៤ – ១៦ ខែឧសភា ឆ្នាំ ២០២១) របស់ក្រសួងធនធានទឹកនិងឧតុនិយមនៅរសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១។

ក្រសួងធនធានទឹកនិងឧតុនិយមបានបញ្ជាក់ថា,តាមរយៈការវិវត្តន៍ជាក់ស្តែងនៃស្ថានភាពអាកាសធាតុ ឃើញ ថា បណ្ដុំសម្ពាធទាបរួមជាមួយនឹងខ្យល់ពីរតី ដែលបក់មកពីឈូងសមុទ្រថៃ នឹងមានឥទ្ធិពលខ្លាំងមកលើព្រះរាជាណាចក្រកម្ពុជា ។
លក្ខណៈបែបនេះ នឹងធ្វើឲ្យ ៖
– តំបន់ជួរភ្នំដងរែក និងខ្ពង់រាបភាគឦសាន រួមមាន ៖ ខេត្តរតនគិរី មណ្ឌលគិរី ស្ទឹងត្រែង ឧត្តរមានជ័យ និងខេត្តព្រះវិហារ។
– តំបន់វាលទំនាបកណ្ដាល និងតំបន់មាត់សមុទ្រ រួមមាន ៖ ខេត្តតាកែវ កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង បន្ទាយមានជ័យ បៃលិន កំពង់ធំ ព្រះសីហនុ និងខេត្តកោះកុង ។
នឹងមានភ្លៀងលាយឡំជាមួយផ្គររន្ទះ ពីបង្គួរទៅខ្លាំងស្ទើគ្រប់ទីកន្លែង និងមានខ្យល់កន្ត្រាក់ មានល្បឿនខ្លាំង (ខ្យល់មុខកាត់ Wind Sheurs) ពី ១០ – ២០ ម៉ែត្រក្នុងមួយវិនាទី និងផ្ទៃសមុទ្រមានរលកមធ្យម ។ អាស្រ័យស្ថានភាពធាតុអាកាសដូចបានជម្រាបជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មាន និងបង្កើន ការប្រុងប្រយ័ត្ន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print