សង្គ្រាមអ៊ីស្រាអែល ប៉ាឡេស្ទីន៖ ក្រុមហាម៉ាស់វាយប្រហារចូលជ្រៅក្នុងរដ្ឋធានី Tel Aviv

ចែករំលែក៖

នៅថ្ងៃទី១៣ខែឧសភា កម្លាំងទាហានក្រុមហាម៉ាស់ នៅហ្គាហ្សា បានបន្តវាយប្រហារដោយរ៉ុក្កែត ទៅលើរដ្ឋធានីTel Aviv របស់ប្រទេសអ៊ីស្រាអែល និងតំបន់ជេរ៉ូសាឡឹមគ្រប់គ្រងដោយអីស្រាអែល ។ ចំណែកភាគីអីស្រាអែល វិញក៏បានវាយប្រហារទៅលើ ក្រុម អីស្លាមនៅតំបន់ហ្គាស្សាផងដែរ។
អ្នកសា្លប់ដោយការវាយប្រហារពីអ៊ីស្រាអែលទៅលើតំបន់ហ្គាហ្សា បានសម្លាប់មនុស្សកើនឡើងដល់ទៅ៦៧ ។ ចំណែកភាគីអីស្រាអែលវិញមានអ្នកស្លាប់កើនឡើងដល់៧នាក់ផងដែរ ។ ក្រុមឧទ្ទាមហាម៉ាស់បានវាយប្រហារដោយរ៉ុក្កែតរាប់ពាន់គ្រាប់ទៅលើទីតាំងរបស់ប្រទេសអ៊ីស្រាអែល ក្នុងនោះមានរដ្ឋធានី Tel Aviv ។
នៅពេលនេះដែរ អាមេរិកមានគម្រោងបញ្ជូនឧបការី ទៅពិភាក្សា ជាមួយអីស្រាអែល និងប៉ាឡេស្ទីន ដោយសង្ឃឹមថា អាចនឹងបញ្ចប់ការប្រឈមមុខដាក់គ្នាក្នុងពេលឆាប់ៗ។ ជាមួយគ្នានេះដែរប្រធានាធិបតីបៃឌិនបានប្រកាសថា អីស្រាអែលមានសិទ្ធិក្នុងការការពារខ្លួន ពីការវាយប្រហាររបស់ក្រុមហាម៉ាស់ ។
ការិយាល័យនាយករដ្ឋមន្ត្រីអីស្រាអែល បានប្រកាសឲ្យដឹងថា នាយករដ្ឋមន្ត្រី ណេតាន់យ៉ាងហ៊ូបានជួបពិភាក្សាជាមួយប្រធានាធិបតីអាមេរិក ចូបៃឌិន ស្តីពីការវាយប្រហារទៅលើក្រុមឧទ្ទាមនៅហ្គាហ្សា។ កាលពីថ្ងៃទី១២ខែឧសភា កម្លាំងទាហានអ៊ីស្រាអែលបានវាយប្រហារសម្លាប់មេដឹកនាំក្រុមហាម៉ាស់ ។
នៅថ្ងៃទី១២ខែឧសភា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបើកកិច្ចប្រជុំជាបន្ទាន់ជាលើកទីពីរ ស្តីពីស្ថានភាពតានតឹងរវាងអីស្រាអែល និងប៉ាឡេស្ទីននាពេលប៉ុន្មានថ្ងៃកន្លងមក។ កាលពីថ្ងៃទី១០ ខែឧសភា ប្រទេសជាសមាជិកក្រុមប្រឹក្សាបានជួបប្រជុំជាលើកទីមួយស្តីពី ស្ថានភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន៕

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print