ភ្នំពេញ៖ បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រីនៅថ្ងៃព្រហស្បតិ៍ទី១៣ ខែឧសភា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា លោកស្រី មាស សាឯមដានី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី មានវិជ្ជមានកូវីដ-១៩។
នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែឧសភាកន្លងទៅ លោកស្រី មាស សាឯមដានី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី អាយុ៧១ឆ្នាំ បានទៅចាក់វ៉ាក់សាំងកូវីដ-១៩ AstraZeneca ដូសទី២ នៅមន្ទីរពេទ្យកាល់ម៉ែត។ លុះនៅថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២១ លោកស្រី មានអាការៈមិនស្រួលខ្លួន ក៏បានទៅធ្វេីតេស្តរកនៅថ្ងៃទី១២ ខែឧសភាម្សិលមិញនេះ នៅផ្ទះរបស់ខ្លួនស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ លទ្ធិផលមានវិជ្ជមានកូវីដ-១៩ តែម្តង៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីជូនដំណឹងរបស់ទីស្តីការគណៈរដ្ឋមន្ត្រី មានដូចខាងក្រោមនេះ៖