រកឃើញវត្ថុ​បុរាណ«​កងជើង​ទេវរូប​» ករណី​​ប្តី​ស​ម្លា​ប់​ប្រពន្ធ​និង​កូនៗនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ហាក់នាំគ្នាភ្ញាក់ព្រើត កាលបើបានដឹងថា ករណីបុរសម្នាក់ដុតផ្ទះសម្លាប់ប្រពន្ធនិងកូន៦នាក់ទាំងកូនក្នុងផ្ទៃម្តាយនៅស្រុកបរិបូណ៍កាលពីប៉ុន្មានថ្ងៃមុននេះផ្តើមចេញពីជម្លោះប្តីប្រពន្ធក្នុងរឿងប្តីសុំលក់កងជើងទេវរូបតែប្រពន្ធមិនព្រមលក់។

បើ​តាម​ប្រភព​ពី​មន្ត្រី​នគរបាល​មួយ​រូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ឲ្យ​ដឹង​ថា​ វត្ថុ​បុរាណ​ជា​កងជើង​ទេវរូប​នេះត្រូវបានកម្លាំងនគរបាលខេត្តរឹបអូសពីគំនរផែះផង់នៃផ្ទះ​ដែល​ត្រូវ​ភ្លើង​ឆេះ បង្ក​ឡើង​ដោយ​បុរស​ជា​ប្តី​ដែល​ស​ម្លា​.​ប់​ប្រពន្ធ និង​កូន​ៗ រួច​ដុត​ផ្ទះ​កម្ទេច​ចោល នៅ​ក្នុងភូមិ​ដើម​ជ្រែ ឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ កាលពី​យប់​ថ្ងៃ​ទី​៩ ខែឧសភា ឆ្នាំ​២០២១ កន្លង​ទៅ​នេះ ហើយយកទៅប្រគល់ឲ្យមន្ទីរវប្បធម៌ខេត្តគ្រប់គ្រងថែរក្សារួចហើយ។
តាម​ការ​ស្រាវជ្រាវ​នូវ​បទល្មើស​នេះឃើញថាឈ្មោះ ន​ន់ សា​រ៉េ​ត មក​យកស្ត្រីឈ្មោះ អៀន សុខ ជា​ស្ត្រី​មេម៉ាយ​មានកូន​៣​នាក់​ធ្វើ​ជា​ប្រពន្ធ។ ពួក​គេ​បាន​ខិតខំ​រកស៊ី និង​បាន​ចំណងដៃ​ស្នេហ៍​១​ទៀត​គឺ​កូនប្រុស​អាយុ​២​ឆ្នាំ​ដែល​ស្លា​.​ប់​ក្នុង​ហេតុការណ៍​នោះ​ដែរ ។ មាន​ថ្ងៃមួយ ពេល​ចាប់ផ្តើម​ជីកដី​សាងសង់​ផ្ទះ ក៏​បាន​ប្រទះ​ឃើញ «​កង​ទេវរូប​» ១​នេះ រួច​ក៏​យក​ទៅ​រក្សា​ទុក។ ក្រោយមក​បុរស​ជា​ប្តី​ក៏​ធ្វើ​គ្រូ​ទស្សន៍​ទាយ និង​ព្យាបាល​ជំងឺ​ជា​បន្តបន្ទាប់​យ៉ាងកាក់កបរហូត​មក ។
ប្រភពគួរឲ្យជឿបាននិយាយថាបន្ទាប់​មក​រឿងរ៉ាវនេះក៏​បានដឹង​ថា មាន​គេ​ចង់​ទិញ «​កងជើង​ទេវរូប​» ខាងលើ​នេះ​ហើយ បុរស​ជា​ប្ដី​ក៏​ចង់​លក់ ដើម្បី​យក​លុយ​សងបំណុល​មេក្រូ​ហិរញ្ញវត្ថុ ដែល​នៅ​ជំពាក់​ជាង​២​ម៉ឺន​ដុល្លារដែល គ្រាន់តែ​ការ​ប្រាក់​ត្រូវ​បង់ ១​ខែ​ជាង​២​លាន​រៀល ប៉ុន្តែ​ប្រពន្ធ​មិន​ព្រម​លក់ ទើប​មាន​ទំនាស់​នឹង​គ្នា​រ៉រ៉ាំរ៉រហូតប្តីខឹងដុតផ្ទះធ្វើមនុស្សឃាតស្លាប់មនុស្ស៦នាក់។
លោក ឃុំ ស៊ាំ ក្រុមប្រឹក្សា​ឃុំ​ខុន​រ៉​ង ស្រុក​បរិបូរ​ណ៌ បានឱ្យ​ដឹង​ថា​ នៅយប់​ថ្ងៃ​កើតហេតុ គឺ​ថ្ងៃ​ទី​៩ ខែឧសភា​នោះ ក្រោយ​ពេល​អគ្គិភ័យ​ស្ងប់​បន្តិច លោក​ក៏​បាន​ឲ្យ​ប្រជា​ការពារ​ដឹក​ឈ្មោះ​ន​ន់ សា​រ៉េ​ត ទៅ មណ្ឌល​សុខភាព ព្រោះតែ​ស្លុត​នឹង​ហេតុការណ៍​ខ្លាំង​ពេក ។ ស្រាប់តែ​ព្រឹក​ឡើង​ថ្ងៃ​ទី​១០ ខែឧសភា គាត់​ឃើញ​ឈ្មោះ​ន​ន់ សា​រ៉េ​ត មក​ដល់​ផ្ទះ​កន្លែង​កើតហេតុ​វិញ ហើយ​មិនឃើញ​ចាប់អារម្មណ៍​នឹង​សាកស​.​ព​ដែលស្លាប់រដូកក​រណែល​នោះ​ទេ បែរជា​ខំកាយផែះដើរ​រក​វត្ថុ​បុរាណ គឺ «​កងជើង​ទេវរូប​»​ទៅ​វិញ ។
ក្រោយមកឈ្មោះ ន​ន់ សា​រ៉េ​ត បាន​យក​វត្ថុ​បុរាណ​ពី​កណ្ដាល​ផ្ទះ ក្នុង​គំនរ​ដែក រួច​ក៏​បាន​កាន់​មក​អង្គុយ​នៅ​ខាងក្រៅ ។ គាត់​ឃើញ​បែប​នេះ ក៏​ឱ្យ​យក​ទៅ​ទុក​ខាងក្នុង​វិញ​ទៅ ព្រោះ​កម្លាំងនគរបាល​បច្ចេកទេស គេ​មក​ធ្វើ​កោសល្យវិច័យ​ឥឡូវ​ហើយ ទើប​ឃើញ​ឈ្មោះ​ន​ន់ សា​រ៉េ​ត យក​វត្ថុ​បុរាណ​នោះ ទៅ​ដាក់​លើរាន​ទេវតា​ដែល​ឆេះ​អស់​ខ្លះ នៅ​មុខ​ផ្ទះ ។
កងជើងទេវរូបនេះបើ​តាម​ការ​បញ្ជាក់​ពី​លោក ចាន់ អាន មេឃុំ​ខុន​រ៉​ង ស្រុក​បរិបូណ៌ វិញបានប្រាប់ថា គាត់​ដឹង «​កងជើង​ទេវរូប​» នេះ​មិនមែន​បាន​មក​ពី​ការ​ជីកដី​សាងសង់​ផ្ទះ​នោះ​ទេ គឺ​បាន​មក​ពី​ការ​ចាក់​អាចម៍ដី​ក្នុង​ស្រែ ដើម្បី​ធ្វើ​ផ្ទះ ។បុរសនេះបាន​ចាក់​ដី​មួយ​ឆ្នាំ​បន្តិច ៗ ដើម្បី​រៀបចំ​ធ្វើ​ផ្ទះ ។ លុះ​ចុង​ក្រោយ ពេល​ចាក់​ដី​ហើយ រថយន្ត​ចេញ​ផុត​ទៅ បុរស​ជា​ប្ដី​ក៏​បាន​យក​ចប​មក​កាយ​ដី ពង្រាប​ឲ្យ​ស្មើ ហើយ​ក៏​បាន​ប្រទះ​ឃើញ «​កងជើង​ទេវរូប​» មួយ​នេះ ហើយ​បុរស​ជា​ប្តី​នោះ ក៏​បាន​យក​ទៅ​រក្សា​ទុក ។ លុះ​ក្រោយមក​ទៀត បុរស​ជា​ប្តី​នោះ​ក៏​បាន​យក​មក​បង្ហាញ​គាត់​ជា​មេឃុំ​ថា មាន​គេ​ចង់​ទិញ និង​ក្រោយមក​ទៀត ឮ​ថា​លក់​មិន​ដាច់​ទេ ព្រោះ​ជា​វត្ថុ​មិន​សុទ្ធ។
សូមបញ្ជាក់ថា វត្ថុ​បុរាណ​ជា កងជើង​ទេវរូបនេះ មាន​ទម្ងន់​ជាង​១,៦​គីឡូក្រាម ត្រូវ​បាន​លោក ញ៉ែ​ម សុភា​វី ប្រធាន​ការិយាល័យ​បច្ចេកទេស និង​វិទ្យាសាស្ត្រ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ឆ្នាំង បាន​ប្រគល់​ជូន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ​ខេត្តកំពង់ឆ្នាំង នា​ព្រឹក​ថ្ងៃ​ទី​១៣ ខែឧសភា ឆ្នាំ​២០២១ ដើម្បី​រក្សា​ទុករួចហើយ៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print