នគរបាល​ស្រុកពញាក្រែកចុះបង្ក្រាបល្បែងជល់មាន់​និងអាប៉ោង​ តែឃាត់ខ្លួន​បាន​ម្នាក់

ចែករំលែក៖

ខេត្តត្បូងឃ្មុំ​ ៖​ មនុស្ស​មួយ​ហ្វូង​ដែលបាន​មកប្រមូលផ្តុំគ្នាលេងល្បែងបញ្ជល់មាន់​ និងអាប៉ោង​ភ្នាល់​ដាក់​លុយ​ នៅចំណុច​ព្រៃចម្ការកៅស៊ូ ស្ថិតក្នុងភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ត្រូវ​បាន​សមត្ថកិច្ច​បង្ក្រាប​ តែឃាត់ខ្លួនអ្នកញៀនល្បែងបានតែម្នាក់ប៉ុណ្ណោះ​ ឯអ្នកផ្សេងទៀតរត់គេចខ្លួនអស់​ ហេីយ​ ដកហូតបាន​វត្ថុ​តាង​មួយចំនួន​ចាត់ការ​តាម​ច្បាប់​ ។

មន្ត្រីនគរបាល​ស្រុកពញាក្រែកអោយដឹងថា​ ការ​ បង្ក្រាប​ធ្វេីនៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១​ វេលាម៉ោង១៤និង១៥ ដោយប្រេីកម្លាំងជំនាញ នៃអធិការដ្ឋានគរបាលស្រុក ។

មន្ត្រីនគរបាល​បន្តថា​ កម្លាំង​បានចុះបង្ក្រាបទីតាំងលួចលេងល្បែងស៊ីសងខុសច្បាប់(ជល់មាន់និងអាប៉ោង) នៅចំណុចព្រៃចម្ការកៅស៊ូ ស្ថិតក្នុងភូមិទួលចាន់ ឃុំពពេល ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ​ ។ មន្ត្រីនគរបាល​ថា​ ជាលទ្ធផល ពេលសមត្ថកិច្ចបានចាប់ខ្លួនឈ្មោះ សៀត សាអែម ភេទប្រុស អាយុ២៨ឆ្នាំ ជាតិខ្មែរ នៅភូមិត្រពាំងឈ្លើង ឃុំពពេល ស្រុកពញាក្រែក ចំណែកអ្នកលេងផ្សេងទៀតបានរត់គេចខ្លួនអស់

ចំពោះ​វត្ថុ​តាង​ដែលបន្សល់ទុកនៅកន្លែងកើតហេតុរួមមាន៖
១.ម៉ូតូចំនួន០៣គ្រឿង (ចាស់)
២.មាន់ចំនួន០១ក្បាល(ងាប់)
៣.កន្ត្រក់មាន់ចំនួន០១
៤.ជញ្ជីងអេឡិចត្រូនិចថ្លឹងមាន់ចំនួន០១
៥.សម្ភារៈលេងអាប៉ោងមួយចំនួន
៦.កៅអីជ័រចំនួន៣(ចាស់)
៧.តុដែកហាន់តោអាប៉ោងចំនួន០១
៨.ស៊ុមក្រុងមាន់ចំនួន០៧ ។

សូម​បញ្ជាក់​ថា​ ចំពោះ​ឈ្មោះ​ សៀត សាអែម និង វត្ថុតាងសមត្ថកិច្ចបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីសាកសួរ កសាងសំណុំរឿង តាមនីតិវិធី​ ៕

...

ដោយ៖  វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print