ខេត្តបាត់ដំបង៖ បេីយោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរដ្ឋបាលខេត្តបាត់ដំបង នៅព្រឹកថ្ងៃសុក្រទី១៤ ខែឧសភា ឆ្នាំ២០២១នេះ បានចេញសេចក្តីណែនាំ ស្តីពីវិធានការ ជាបណ្តោះអាសន្ន រយៈពេល ១៤ ថ្ងៃបន្តទៀត គឺចាប់ពីថ្ងៃទី១៤ ឧសភានេះ ដល់ថ្ងៃទី២៧ ឧសភា ឆ្នាំ២០២១ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩ ក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង។
នៅក្នុងសេចក្តីណែនាំ ស្តីពីវិធានការ ជាបណ្តោះអាសន្ន របស់ រដ្ឋបាលខេត្តបាត់ដំបង ចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១ ដែលមានខ្លឹមសារ ចំនួន ១០ចំណុច។
ជាមួយគ្នានេះ អាជ្ញាធរខេត្ត ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមេត្តាមានការប្រុងប្រយ័ត្នឲ្យឲ្យបានខ្ពស់អនុវត្តតាមវិធានការ បីការពារ បីកុំ ហើយក្នុងករណីឃើញមានអ្នកចម្ងាយចូលមកក្នុងភូមិ ស្រុក មានការសង្ស័យ សូមរាយការណ៍ជាបន្ទាន់មកកាន់អាជ្ញាធរមូលដ្ឋាន ដើម្បីឲ្យមន្ត្រីជំនាញអាចចាត់វិធានការបានទាន់ពេលវេលា កុំឲ្យជំងឺនេះឆ្លងរាលដាលនៅក្នុងសហគមន៍៕ដោយ៖សហការី
សូមអានព័ត៍មានលម្អិតនៅក្នុងសេចក្តីជូនដំណឹង ដូចខាងក្រោម៖