ភ្នំពេញ, លោក ម៉ូវ ម៉ានិត អភិបាលខណ្ឌសែនសុខ បញ្ជាក់ក្នុងកិច្ចប្រជុំថ្ងៃនេះថា : អនុវត្តតាមប្រសាសន៍ណែនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ អាជ្ញាធរខណ្ឌសែនសុខ ចូលរួមជាមួយក្រសួង-មន្ទីរសុខាភិបាល បានរៀបចំទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចំនួន ១២ទីតាំង ដើម្បីត្រៀមចាក់ជូនបងប្អូនប្រជាពលរដ្ឋមានអាយុ ១៨ឆ្នាំឡើង ដែលកំពុងរស់នៅ និងស្នាក់នៅក្នុងសង្កាត់ទាំង០៦ នៃខណ្ឌសែនសុខ រាជធានីភ្នំពេញ ក្នុងយុទ្ធនាការរយៈពេល ១៤ថ្ងៃ គឺ ចាប់ផ្តើមពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ ខាងមុខនេះតទៅ ។
ដោយឡែក លោកចៅសង្កាត់ទាំង០៦ បានកំពុងរៀបចំលិខិតអញ្ជើញជូនប្រជាពលរដ្ឋរស់នៅតាមភូមនីមួយៗ ដើម្បីចាក់វ៉ាក់សាំងអោយបានគ្រប់ៗគ្នាផងដែរ ។
ព័ត៌មានលម្អិតសូមតាមដាន Facebook Page ផ្លូវការរបស់ រដ្ឋបាលខណ្ឌសែនសុខ ដែលនឹងផ្សព្វផ្សាយសេចក្ដីជូនដំណឹងនៅពេលឆាប់ៗនេះ ។
សូមបន្តចូលរួមអនុវត្តទប់ស្កាត់ការពារជំងឺ C🚫VID-19 ដោយអនុវត្តវិធានការ ០៣ការពារ ០៣កុំ អោយបានត្រឹមត្រូវ ដើម្បីសុខសុវត្ថិភាពគ្រួសារយើង ប្រជាជនយើង និងប្រទេសជាតិយើង ៕
ដោយ, សិលា