រដ្ឋបាលខេត្តស្វាយរៀងអំពាវនាវដល់អាជីវករលក់ដូរនៅផ្សារចន្រ្តីដែលធ្លាប់បានទាក់ទងជាមួយអ្នកវិជ្ជមានជំងឺកូវីដ-១៩ បុរសឈ្មោះ ជា សុខសាន សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគកូវីដ-១៩​​ 

ចែករំលែក៖

ខេត្តស្វាយរៀង៖ រដ្ឋបាលខេត្តស្វាយរៀងបានអំពាវនាវដល់អាជីវករលក់ដូរនៅផ្សារចន្រ្តីដែលធ្លាប់បានទាក់ទងជាមួយអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ បុរសឈ្មោះ ជា សុខសាន សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩ជាបន្ទាន់។

រដ្ឋបាលខេត្តបានបញ្ជាក់ទៀតថា បុរសឈ្មោះ ជា សុខសាន អាយុ ៣១ឆ្នាំ មានស្រុកកំណើតនៅភូមិរោងស្នោ ឃុំអណ្ដូងពោធិ៍ ស្រុករមាសហែក នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២១ គាត់បានធ្វើដំណើរពីរាជធានីភ្នំពេញ មកដល់ចំណុចផ្សារចន្រ្តី បានឈប់ទិញត្រីយកទៅផ្ទះ ។

ប្រសិនបើអ្នកពាក់ព័ន្ធមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ទៅធ្វេីតេស្តរកមេរោគ កូវីដ-១៩​​ ដែលមានទីតាំងនៅ
មណ្ឌលចត្តាឡីស័កកម្រិត២ឃុំមុខដា ,មន្ទីរពេទ្យបង្អែករមាសហែក ឬទំនាក់ទំនងលេខ📞012 318 550 ឬទំនាក់ទំនងមកក្រុមការងារ📞044 712 522 ឬ 097 503 4567 ដើម្បីមានវិធានការបន្ត ។

👉 សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួននៅដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print