កម្សត់ណាស់តារាកំប្លែងជើងចាស់ ណយ សំណាង និងកូនប្រុសតារាចម្រៀង វណ្ណា ស័ក្តិ ឆ្លងជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ដំណឹងដ៏គួរឲ្យភ្ញាក់ផ្អើលមួយគឺតារាកំប្លែង និងអាយ៉ៃជើងចាស់ លោកយាយ ណយ សំណាង និងកូនប្រុសតារាចម្រៀង វណ្ណា ស័ក្កិនោះ ត្រូវបានបញ្ជាក់ដោយសាមីខ្លួនផ្ទាល់ថាបានរកឃើញវិជ្ជមានជំងឺកូវីដ១៩។ ដំណឹងនេះបានធ្វើឲ្យសិល្បករ និងទស្សនិកជនមានការព្រួយបារម្ភជាខ្លាំង។
មុននេះលោក វណ្ណា សក្កិបានបង្ហោះសារអមដោយរូបភាព និងវីដេអូ គ្រាដែលលោកនិងម្តាយបាននិងកំពុងស្ថិតនៅលើរថយន្តពេទ្យ ដោយលោកបានបញ្ជាក់ថា មិនគួរណាមានបញ្ហាចឹងមកលើម៉ាក់ និងគ្រួសារខ្ញសោះ ហេតុអ្វីទៅ អាណិតម៉ាក់ណាស់ សូមវត្ថុស័ក្កិសិទ្ធិជួយតាមថែរក្សាម៉ាក់ខ្ញុំឆាប់ជាពីជំងឺនេះផងសុខចិត្តឲ្យខ្ញុំធ្វើអ្វីក៏ព្រម និងសូមឲ្យយកជីវិតលោកទៅក៏ព្រម ហើយពេលនេះលោកអត់អាចធ្វើអ្វីបាននោះទេ។ ក្នុងនេះដែរគេក៏បានឃើញសមភាពនៃការពិបាកដកដង្ហើមរបស់សិល្បករជើងចាស់រូបនេះ និងកំពុងសម្រាន្តផ្អែកលលើកៅអីក្នុងរថយន្តនោះតែម្តង។ តាមលោក ណយ សុវណ្ណារ៉ា ចៅប្រុសរបស់លោកយាយ ណយ សំណាង បានបញ្ជាក់ដែរថា លោកយាយ ណយ សំណាង និងលោក វណ្ណា ស័ក្តិ បានធ្វើតេស្តវិជ្ជមានកូវីដ-១៩ក្រោយមានការសង្ស័យ និងលេចចេញរោគសញ្ញាមួយចំនួន និងបានធ្វើតេស្តនៅថ្ងៃទី១៤ ខែឧសភានេះ និងចេញលទ្ធផលមកវិជ្ជមានទាំងពីរនាក់តែម្តង ខណៈបច្ចុប្បន្នត្រូវបានក្រុមគ្រូពេទ្យបញ្ចូនទៅព្យាបាលនៅ មជ្ឈមណ្ឌល ដឹព្រីមៀ សែនសុខ។ខណៈដែលសមាជិកគ្រួសារផ្សេងទៀត បច្ចុប្បន្នកំពុងធ្វើចត្តាឡីស័ក្កនៅផ្ទះ ហើយប្រហែលរយៈពេល២ថ្ងៃទៀត ទើបក្រុមគ្រូពេទ្យទៅយកសំណាក។
គួរបញ្ជាក់ដែរថា លោកយាយ ណយ សំណាងមានវ័យ៧៨ឆ្នាំ គឺជាតារាជើងចាស់មួយរូបរបស់កម្ពុជា ដែលមានទេពកោសល្យសិល្បៈជាច្រើនផ្នែកល្ខោននិយាយ ច្រៀងអាយ៉ៃ សម្តែង និងតារាកំប្លែង។ លោកយាយចាប់ផ្តើមប្រឡូកក្នុងអាជីពសិល្បៈចាប់តាំងពីអាយុ១១ឆ្នាំមកម្ល៉េះតាមរយៈវង់ល្ខោនបាសាក់មួយនៅស្រុកបាទីខេត្តតាកែវជាស្រុកកំណើត៕


ដោយ៖ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print