ខេត្តត្បូងឃ្មុំ ៖ កម្លាំងប៉ុស្តិ៍រដ្ឋបាលជប់ សហការជាមួយកម្លាំងប្រជាការពារ ចុះបង្ក្រាបកន្លែង មនុស្សប្រមូលផ្តុំគ្នាលេងល្បែងស៊ីសង ក្តាមឃ្លោក) នៅចំណុចលើគ្រែមុខផ្ទះឈ្មោះនី ណា រ៉េត ស្ថិតនៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដោយឃាត់ខ្លួនបានម្នាក់ ខណ:៥ទៅ៦ នាក់ទៀតរត់គេចខ្លួនបាត់អស់ ។
សមត្ថកិច្ចបានអោយដឹងថា បន្ទាប់ពីមាន សេចក្ដីរាយការណ៍នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង១៥ និង៣០នាទី អំពីសកម្មភាពប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងនៅចំណុចខាងលេី ហេីយនៅថ្ងៃខែដដែលកម្លាំងសមត្ថកិច្ច បានចុះមកពិនិត្យទីតាំងកេីតហេតុឃើញមានមនុស្សមួយក្រុមកំពុងលេងល្បែងប្រមាណ៥ទៅ៦នាក់ នៅពេលក្រឡេកឃើញកម្លាំងសមត្ថកិច្ច ក៏បានរត់បែក ខ្ញែកគ្នា ប៉ុន្តែកម្លាំងនគរបាលឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ ឃុន ដានី ភេទប្រុស អាយុ៤៤ឆ្នាំជាតិខ្មែរ រស់នៅភូមិអណ្តូងជា ឃុំជីរោទិ៍ទី២ ស្រុក-ខេត្តត្បូងឃ្មុំ ។
ក្រោយបង្ក្រាប សមត្ថកិច្ចរកឃេីញវត្ថុតាងរួមមាន៖
១. ហាន់តោក្ដាមឃ្លោកចំនួន០១ផ្ទាំង
២. ចាន០១ ផ្តិល០១ គ្រាប់ក្ដាមឃ្លោកចំនួន ០៣គ្រាប់
៣. លុយរៀល៥៨,៥០០រៀល (ប្រាំម៉ឺនប្រាំបីពាន់ប្រាំរយរៀល)
៤. ទូរស័ព្ទអិនចុចពិលចំនួន ០១គ្រឿង ។
សូមបញ្ជាក់ថា កន្លងមកជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ ជំនាញធ្លាប់បានធ្វើការអប់រំណែនាំកិច្ចសន្យាម្ដងរួចហើយ តែមិនរាងចាល ទេីបកម្លាំង ប៉ុស្តិ៍ស្នេីសុំបានឯកភាពពីលោកឧត្តមសេនីយ៍ ម៉ុន មាគ៌ា ស្នងការនគរបាលខេត្តត្បូងឃ្មុំ និងសម្របសម្រួលពីលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ អោយនាំខ្លួនជនសង្ស័យរួមវត្ថុតាងបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកត្បូងឃ្មុំ ដេីម្បីកសាងសំនុំរឿងបញ្ជូនទៅ អយ្យការអមសាលាដំបូងខេត្តតាមនីតិវិធី ៕
ដោយ៖ វណ្ណៈ