ភ្នំពេញ, សាខាក្រុមហ៊ុន ZTO នៅខណ្ឌដូនពេញ ដែលមានទីតាំងនៅផ្ទះលេខ២០ ផ្លូវលេខ៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ មានអ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅក្នុងក្រុមហ៊ុននៃ ១៧នាក់ នៅមិនទាន់បានទៅយកសំណាកនៅឡើយទេ។ បើយោងតាម អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានបញ្ជាក់អោយដឹងនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២១។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩,🙏 សូមពាក់ម៉ាស់ រក្សារគម្លាត ឧស្សាហ៍លាងដៃ ពេលចេញក្រៅ និង 📣 សូមអំពាវនាវដល់ #ប្រជាពលរដ្ឋ ដែលបានទៅ សាខាក្រុមហ៊ុន ZTO នៅខណ្ឌដូនពេញ ដែលមានទីតាំងនៅផ្ទះលេខ២០ ផ្លូវលេខ៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ២០២១។ មូលហេតុ៖ អ្នកជំងឺកូវីដ១៩ បានទៅកាន់ទីតាំងខាងលើនេះ ហើយអ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅក្នុងក្រុមហ៊ុននៃ ១៧នាក់ នៅមិនទាន់បានទៅយកសំណាកនៅឡើយទេ។
អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩, សូមដាក់ខ្លួន ដាច់ដោយឡែក និងយកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬបានទៅទីកន្លែងមានហានិភ័យនេះ៕
ដោយ, សិលា