Frank Lampard លេចធ្លោរជាអ្នកនាំមុខដើម្បីជំនួសលោក Roy Hodgson នៅ Crystal Palace

ចែករំលែក៖

លោក Frank Lampard អាចនឹងត្រូវបានផ្តល់ការវិលត្រឡប់ទៅកាន់ជាគ្រូបង្វឹកនៅក្របខ័ណ្ឌ Premier League បន្ទាប់ពីលេចចេញជាអ្នកប្រជែងនាំមុខដើម្បីជំនួសលោក Roy Hodgson នៅក្លិប Crystal Palace 

សារព័ត៌មាន telegraph របស់អង់គ្លេសបានផ្សាយថា លោក Lampard បានឈប់សម្រាកពីការងារចាប់តាំងពីខែមករាបន្ទាប់ពីត្រូវបានបណ្តេញចេញពីតំណែងដោយក្រុម Chelsea ប៉ុន្តែស្ថិតក្នុងចំណោមបេក្ខជនកំពូលៗដែលត្រូវបានផ្តល់ការងារឲ្យក្រុម Crystal Palace ប្រសិនបើក្លិបនៅភាគខាងត្បូងទីក្រុងមួយនេះសម្រេចចិត្តមកជំនួសលោក Hodgson 

កិច្ចសន្យារបស់លោក Hodgson នឹងត្រូវផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះ ហើយ Crystal Palace បាននិងកំពុងពិភាក្សាលើថា តើត្រូវធ្វើការផ្លាស់ប្តូរ ឬអត់ហើយនរណាអាចនឹងស្នងតំណែងគាត់?

លោក Lampard ស្ថិតនៅក្នុងចំណោមជម្រើសកំពូលរបស់ Crystal Palace ហើយបុរសវ័យ៤២ឆ្នាំរូបនេះចង់បន្តអាជីពជាអ្នកចាត់ការរបស់គាត់នៅ Premier League បន្ទាប់ពីចំណាយពេល១៨ខែក្នុងតួនាទីជាគ្រូបង្វឹករបស់ Chelsea 

គេយល់ថា លោក Lampard មិនចាប់អារម្មណ៍ក្នុងការក្លាយជាគ្រូបង្វឹកអង់គ្លេសអាយុក្រោម២១ឆ្នាំនោះទេទោះបីជាវាមិនទាន់ច្បាស់ថា តើគាត់នឹងទទួលយកការផ្តល់ជូនភ្លាមៗពី Crystal Palace ឬរង់ចាំការវាយតម្លៃជម្រើសរបស់គាត់។

លោក Lampard ច្បាស់ជាចង់បានការធានាថា រូបគេនឹងត្រូវបានផ្តល់ឱកាសឱ្យព្យាយាមវិវត្តក្រុម Crystal Palace ឡើងវិញ ជាពិសេសនៅពេលដែលក្លិបមានកីឡាករ១១នាក់រង់ចាំដើម្បីដឹងថា តើកិច្ចសន្យារបស់ពួកគេនឹងត្រូវបន្តឬអត់

ដូចដែលបានរាយការណ៍ដោយសារព័ត៌មាន Telegraph Sport កាលពីខែមុនក្រុម Crystal Palace កំពុងរៀបចំផែនការរុះរើរដូវក្តៅចំនួន៥០លានផោនដែលអាចឲ្យពួកគេចុះហត្ថលេខារវាងកីឡាករថ្មី៤ ទៅ៥នាក់ និងបន្ថែមកីឡាករខ្ចីជើងល្បីៗពីរនាក់ឲ្យក្រុមរបស់ពួកគេ។

ទំនាក់ទំនងរបស់លោក Lampard និង Chelsea ប្រាកដជាទាក់ទាញដល់Crystal Palace ក្នុងន័យនេះជាមួយកីឡាករដូចជា Billy Gilmour អាចខ្ចីជើងបាន ហើយ Chelsea ត្រៀមខ្លួនស្តាប់ការផ្តល់ជូនសម្រាប់កីឡាករTammy Abraham ផងដែរ។

ក្រុមតោខៀវ Chelsea បានផ្លាស់ទៅឈរចំណាត់ថ្នាក់កំពូលទាំង៤ នៅក្របខ័ណ្ឌ Premier League និងឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ FA Cup និង Champions League ចាប់តាំងពីការចាកចេញរបស់លោកLampard ប៉ុន្តែអ្នកស្នងតំណែងរបស់គាត់គឺលោក Thomas Tuchel នៅសប្តាហ៍នេះបានផ្តល់កិត្តិយសដល់ការងាររបស់អតីតខ្សែបម្រើរូបនេះ។

ក្រោមការដឹកនាំរបស់លោក Lampard ក្រុមតោខៀវ Chelsea បានបញ្ចប់ក្នុងចំណាត់ថ្នាក់កំពូលទាំងកាលពីរដូវកាលមុន និងឈានដល់វគ្គផ្តាច់ព្រ័ត្រ FA Cup ដោយគ្មានការចុះហត្ថលេខាលើកីឡាករណាម្នាក់ឡើយ ហើយបានឈានទៅវគ្គបន្តនៃការប្រកួតជម្រុះតាមពូលដែលមិនស្គាល់ចាញ់ក្នុងក្របខ័ណ្ឌ Champions League រដូវកាលនេះ មុនពេលដែលលោក Tuchel មកដល់ ៕ដោយ ៖ ភារៈ

...

 

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print