FIFA យល់ព្រមការប្តូរសញ្ជាតិរបស់ខ្សែការពារ Aymeric Laporte ពីបារាំងទៅអេស្ប៉ាញ

ចែករំលែក៖

ខ្សែការពាររបស់ក្លិប Manchester City កីឡាករ Aymeric Laporte បានប្តូរសញ្ជាតិពីបារាំងទៅសញ្ជាតិអេស្ប៉ាញដែលត្រូវបានយល់ព្រមដោយ Fifa នេះបើយោងតាមការចេញផ្សាយរបស់​ BBC Sport នៅព្រឹកថ្ងៃទី១៥ ខែឧសភានេះ។

កីឡាករវ័យ២៦ឆ្នាំរូបនេះត្រូវបានផ្តល់សញ្ជាតិអេស្ប៉ាញកាលពីដើមសប្តាហ៍នេះ ហើយឥឡូវនេះអាចលេងឱ្យប្រទេសនេះបាននៅព្រឹត្តិការណ៍យូរ៉ូ២០២០ នារដូវក្តៅខាងមុខ

កីឡាករ Laporte បានលេងឱ្យក្រុមយុវជនរបស់បារាំង ប៉ុន្តែមិនបានបង្ហាញខ្លួនសម្រាប់ក្រុមឈុតធំរបស់ប្រទេសនេះទេ ដែលជាហេតុធ្វើឲ្យរូបគេបានស្នើសុំ FIFA ប្តូរសញ្ជាតិកំណើតរបស់គេទៅអេស្ប៉ាញវិញសេចក្តីថ្លែងការណ៍របស់ FIFA បានឲ្យដឹងថា គាត់អាចលេងឱ្យអេស្ប៉ាញជាមួយនឹងព្រឹត្តិការណ៍យូរ៉ូភ្លាមៗផងដែរ ដោយសារតែសញ្ជាតិឪពុកម្តាយកំណើតរបស់គាត់គឺអេស្ប៉ាញ

Laporte ដែលបានកើតនៅប្រទេសបារាំងបានចូលរួមជាមួយ Man City សម្រាប់កំណត់ត្រាក្លិបដែលមានទឹកប្រាក់៥៧លានផោនកាលពីខែមករាឆ្នាំ២០១៨ ពីក្រុមអេស្ប៉ាញ Athletic Bilbao 

កាលពីឆ្នាំមុនសមាជប្រចាំឆ្នាំរបស់ FIFA បានអនុម័តការផ្លាស់ប្តូរច្បាប់មួយដែលមានន័យថា កីឡាករអាចផ្លាស់ប្តូរប្រទេស ឬសញ្ជាតិប្រសិនបើពួកគេមិនបានលេងច្រើនជាងប្រកួតសម្រាប់ប្រទេសមួយមុនអាយុ២១ឆ្នាំ និងមិនបានចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោកឬការប្រកួតក្នុងទ្វីបរបស់ខ្លួន ៕

 

...

ដោយ៖ ភារៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print