ខេត្តបន្ទាយមានជ័យ, នៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលសាលាខេត្តបន្ទាយមានជ័យ សម្រេច
ប្រការ១._ត្រូវបានបិទផ្ទះសំណាក់MB (ខាងត្បូងសួនមានជ័យ) ស្ថិតនៅភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណដែលជា ទីតាំងមានការពាក់ព័ន្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុង ព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ជាបណ្តោះ អាសន្ន សម្រាប់រយៈពេល២(ពីរ)សប្ដាហ៍គិតចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ រហូតថ្ងៃទី២៩ ខែឧសភាឆ្នាំ២០២១ក្នុង គោលបំណងធានាដល់ប្រសិទ្ធភាព នៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ នៅក្នុងភូមិសាស្ត្រដែលត្រូវបិទ និងទប់ស្កាត់ជំងឺនេះមិនឲ្យឆ្លងរីករាលដាលទៅកាន់តំបន់ផ្សេងទៀត រហូតមានការ ចេញសេចក្តីសំម្រេចជាថ្មី។
ប្រការ២._ត្រូវបានប្រគល់ភារកិច្ចជូនរដ្ឋបាលក្រុងសិរីសោភ័ណ ដើម្បីបង្កើតក្រុមការងារប្រចាំការក្នុងភូមិសាស្ត្របិទ សម្រាប់ ទទួលបន្ទុកអនុវត្ត និងសម្របសម្រួលលើការងារចាំបាច់ រួមមាន ៖
ការងារផ្នែកសន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ
ការងារត្រួតពិនិត្យ និងគ្រប់គ្រងទីកន្លែងលក់ម្ហូបអាហារ ហាងទំនិញ និងការផ្គត់ផ្គង់ទំនិញ
ការងារទាក់ទងនឹងការអនុវត្តវិធានការសុខាភិបាល ជាអាទិ៍ ការយកសំណាក ការធ្វើចត្តាឡីស័ក ការព្យាបាល ជំងឺកូវីដ១៩ និងការចាក់វ៉ាក់សាំងជាដើម
ប្រការ៣.…បទប្បញ្ញត្តិទាំងឡាយណា ដែលមានខ្លឹមសារផ្ទុយនឹងសេចក្តីសម្រេចនេះ ត្រូវទុកជានិរាករណ៍។
ប្រការ៤..នាយករដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជ អាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ អភិបាល នៃគណៈអភិបាល – ក្រុងសិរីសោភ័ណ ចៅសង្កាត់ព្រះពន្លា និងម្ចាស់ផ្ទះសំណាក់MB ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ច រៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ, សិលា