ហួសចិត្ត!ផឹកស្រាស្រវឹងភ្នាល់គ្នាដុតផ្ទះឪពុកឆេះម៉ត់ចាំទៅនៅវត្តនគរបាលក្របួចទាំង២នាក់

ចែករំលែក៖

ខេត្តតាកែវ ៖ រឿងគួរឲ្យហួសចិត្តនិងស្មានមិនដល់មួយបន្ទាប់ពីគេដឹងថាបងប្អូន​បង្កើត​នឹង​គ្នា២​នាក់បាន​ផឹកស៊ី​ស្រវឹង​ក៏​បាន​នាំ​គ្នា​ភ្នាល់​ដុត​ផ្ទះ ឪពុកចោលឆេះស្ទើរទាំងស្រុង។
ហេតុ​កាការណ៍នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ និង​៤០​នាទី​រសៀល ថ្ងៃ​ទី​១៤ ខែឧសភា ឆ្នាំ​២០២១ ក្នុងភូមិ​ជាវ​ប្តី​ខាងកើត​ឃុំ​តា​អូ​ស្រុក​គី​រី​វង់ ​ខេត្តតាកែវ ។ក្រោយកើតហេតុ កូនទុរយសទាំង២នាក់នេះត្រូវឪពុកប្តឹងសមត្ថកិច្ចឲ្យចាប់ខ្លួនយកទៅចាត់ការតាមច្បាប់។
លោក​វរសេនីយឯក យ៉ុ​គ សា​រ៉ាត់ អធិការ​នគរបាល​ស្រុក​គី​រី​វង់​បានឲ្យដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​ពី​ឪពុក​ថា មាន​ករណី​កូន​ៗ​ផឹក​ស្រវឹង​ហើយ​ដុត​ផ្ទះ​ខ្លួនឯង​ឆេះ​អស់​រួច​មក លោក​ក៏​បាន​រាយ​ការ​ជូន​លោកស្នងការ​នគរបាល​ខេត្ត​រួច​លោក​ក៏​បាន​បញ្ជា​មក និង​មានការ​សម្របសម្រួល​ពី​លោក ជីវ ចាន់​តារា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ។ បន្ទាប់មកកម្លាំងរបស់លោក បាន​ចុះ​ចាប់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​២​នាក់ គឺឈ្មោះ ម៉ុ​ស ក្រង់ ភេទ​ប្រុស អាយុ ២៦​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាង​លើក​ត្រូវជា​ប្អូន នឹង​ជា​អ្នក​ដុត​ផ្ទាល់ ហើយ​ម្នាក់​ទៀត​មានឈ្មោះ ម៉ុ​ស បុល ហៅ​តយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ រស់នៅ​ផ្ទះ​ជាមួយ​គ្នា ជាបង។
លោក​អធិការ​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា តាមការសាកសួរជនសង្ស័យនេះគឺមុន​ពេល​កើតហេតុ​ជនសង្ស័យ​ទាំង​២​នាក់​បងប្អូន​បាន​ផឹកស៊ី​ជាមួយ​គ្នា អស់​ស្រាថ្នាំ​ប្រមាណ​ជាង​២​លី​ត្រ​ក៏​បាន​បែកគំនិត​ដោយ​ពួក​គេ​បាន​និយាយ​ភ្នាល់​គ្នា​ថា បើសិនជា​យើង​ដុត​ផ្ទះ​ចោល​ហើយ​នាំ​គ្នា​ទៅ​នៅ​វត្ត​ក៏ស្រួលម្យ៉ាងដែរ។ភ្លាម​ៗ នោះ​ជនសង្ស័យ​ជា​ប្អូន​ក៏ស្ទុះ​ភ្លែតទៅ​យក​ដែកកេះ​ដុត​ផ្ទះឪពុកឲ្យឆេះ​តែ​ម្តង។ ពេលនោះទោះបីជា​មាន​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងភូមិ​នាំ​គ្នាដងទឹក​ជួយ​ពន្លត់​យ៉ាងណា​ក៏​មិន​ទាន់​ដែរ គឺ​ឆេះ​អស់​នៅ​សល់​តែ​ស័ង្កសី និង​សរសតែ​ប៉ុណ្ណោះ។
លោក​វរសេនីយឯក​យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្ម​ទ​ណ្ទ​កំរិត​ស្រាល​ខេត្ត​បានឲ្យដឹង​ថា ជនសង្ស័យ​ទាំងពីរនាក់បងប្អូនត្រូវកម្លាំង​ជំនាញ​យើង​កំពុង​តែ​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​តាកែវចាត់ការ​ទៅ​តាម​ច្បាប់៕


ដោយ÷ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print