ភ្នំពេញ, រសៀលនេះ ! សូមអបអរសាទរ អ្នកជំងឺកូវីដ-១៩ចំនួន ៣១៩នាក់ បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញ។ នេះបើយោងតាមក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ១៩ TYDA បញ្ជាក់អោយដឹងនៅមុននេះបន្តិច នាវេលាម៉ោង៣និង១៣នាទីរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១។
សូមជម្រាបជូនថា, មណ្ឌលព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលកោះពេជ្រ សូមអបអរសាទរ 👏👏 អ្នកជំងឺចំនួន ៣១៩នាក់ បន្ថែមទៀតត្រូវបានក្រុមគ្រូពេទ្យរបស់យើងអោយត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ក្រោយពីទទួលការព្យាបាលយ៉ាងយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ ក្រុមគ្រូពេទ្យសម្តេចតេជោប្រឆាំងជំងឺកូវីដ១៩ ពួកគាត់បានជាសះស្បើយ និងត្រូវធ្វើចត្តាឡីស័កខ្លួនឯងដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្តទៀត ដើម្បីតាមដានសុខភាព៕
...
ដោយ, សិលា