នៅអាមេរិក មានបាតុកម្មជាច្រើនកើតឡើងនាចុងសប្តាហ៍នេះ

ចែករំលែក៖

នៅថ្ងៃទី១៥ខែឧសភា (ពេលវេលានៅអាមេរិក) នៅទីក្រុងជាច្រើនក្នុងទឹកដីអាមេរិក មានការដង្ហែរក្បួនធ្វើបាតុកម្ម ប្រឆាំងការរើសអើងជាតិសាសន៍អាស៊ី ហើយក៏ជាការដង្ហែរក្បួនដើម្បីលើកកម្ពស់ជនជាតិអាស៊ីដែលបានចូលរួមក្នុងការកសាងទឹកដីអាមេរិក ។ ទន្ទឹមនឹងនោះក្រុមបាតុករអាស៊ីស្នើឲ្យឈប់រើសអើងជាតិសាសន៍។
បាតុកម្មដែលមានឈ្មោះថា«សាមគ្គី ប្រឆាំងការស្អប់ខ្ពើម» គឺជាការដង្ហែរក្បូនគាំទ្រក្រុមជនជាតិអាស៊ី កើតឡើងនៅទីក្រុងចំនួន១៦ នៅលើទឹកដីអាមេរិក ។ នៅទីក្រុងញូវយ៉កការដង្ហែរក្បួនបាតុកម្មធ្វើឡើងនៅទីលាន Chatham ជិតតំបន់រស់នៅរបស់ជនជាតិចិន(China town) បានទាក់ទាញពលរដ្ឋជាច្រើនចូលរួម។
ជនជាតិអាមេរិកកាំងដែលចូលរួមធ្វើបាតុកម្មបានឲ្យដឹងថា« ជនជាតិអាស៊ីបានទៅរស់នៅក្នុងទឹកដីអាមេរិក តាំងពី ៣៥០ឆ្នាំមុន។ ក្នុងប្រវត្តិសាស្ត្រ ជនជាតិអាស៊ីគឺជាអ្នករួមចំណែកនៅក្នុងការបង្កើតផ្លូវដែកនៅលើទឹកដីអាមេរិក។ ទឹកដីអាមេរិកអាចនឹងមិនល្អដូចជាពេលនេះឡើយបើគ្មានការចូលរួមពីជនជាតិអាស៊ី។ ខ្ញុំពិតជារីករាយដែលមកទីនេះគាំទ្រជនជាតិអាស៊ី ខ្ញុំប្រឆាំងការស្អប់ជនជាតិអាស៊ី»។
នៅថ្ងៃទី១៥ខែឧសភានេះដែរ ក៏មានបាតុកម្ម កើតឡើងនៅ៦៥ទីក្រុង ក្នុងទឹកដីអាមេរិក ដើម្បីប្រឆាំង ការវាយប្រហារពីអុីស្រាអែលទៅលើទឹកដីប៉ាឡេស្ទីន បណ្តាលឲ្យមានជនជាតិប៉ាឡេស្ទីនជាច្រើនស្លាប់ ក្នុងនោះមាន៤០% ចំណែកអ្នកស្លាប់ភាគច្រើនជាស្ត្រីនិងកុមារ។ ដូច្នេះនៅថ្ងៃទី១៥ខែឧសភា គឺមានបាតុកម្ម កើតឡើងគ្រប់ទីកន្លែងក្នុងទឹកដីអាមេរិក៕

...

រូបភាព៖ VOV

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print