រដ្ឋបាលខេត្តកំពង់ចាម​ ប្រកាសពីករណីជាសះស្បើយអ្នកជំងឺកូវីដ-១៩ ចំនួន ២៨នាក់ និងបានរកឃេីញវិជ្ជមានកូវីដ-១៩​ ចំនួន១០នាក់​​ នៅថ្ងៃទី១៦ ខែឧសភា​ ឆ្នាំ២០២១

ចែករំលែក៖

ខេត្តកំពង់ចាម, នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម មានកិត្តិយស សូមជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋរស់នៅភូមិចុង និងភូមិ សំបូរ ឃុំសំបូរ ស្រុកបាធាយ, ភូមិត្នោតលើ ឃុំឬស្សីស្រុក ស្រុកស្រីសន្ធរ, ភូមិប៉ប្រក ឃុំសូភាស ស្រុកស្ទឹងត្រង់, ភូមិត្រពាំងជីនាង ឃុំល្វា ស្រុកព្រៃឈរ និងភូមិកងតាណឺងទី៦ ឃុំកងតាណឺង ស្រុកកងមាស បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងខេត្តកំពង់ចាម និងសាធារណៈជនទាំងអស់ អំពីករណីកឃើញវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់ ដែលមានឈ្មោះដូចខាងក្រោមតាមតារាង ៖

រដ្ឋបាលខេត្តកំពង់ចាម សូមអំពាវនាវដល់អ្នកពាក់ព័ន្ធនឹងករណីនេះ សូមទៅពិនិត្យសុខភាព និងយក សំណាក នៅមន្ទីរពេទ្យបង្អែកដែលស្ថិតនៅជិតផ្ទះ ឬត្រូវរាយការណ៍ជូនអាជ្ញាធរមូលដ្ឋានជាបន្ទាន់ ឬតាមរយៈ លេខទូរស័ព្ទ ០៧០ ៨២៨ ៧៨៨ និង ០១២ ៧៣៦ ៧៥៥។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋដែលរស់នៅភូមិ- ឃុំខាងលើ និងមិត្តភ័ក្ត្រ ដែលធ្លាប់ប្រាស្រ័យទំនាក់ទំនងនឹងអ្នកជំងឺខាងលើ ត្រូវអនុវត្តឱ្យបានខ្ជាប់ខ្លួននូវវិធានការ -៣កុំ ៣ការពារ”។ ជាមួយគ្នានេះ បងប្អូនត្រូវកែប្រែទម្លាប់នៃការរស់នៅ សម្របតាមបរិបទនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវវិធានការអនាម័យ តាមការណែនាំរបស់ក្រសួងសុខាភិបាល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីការពារក្រុមគ្រួសារ និងសហគមន៍ជៀសផុតពីជំងឺមហាប្រល័យនេះ។
ដោយឡែក ករណីជាសះស្បើយក្នុងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១ មានចំនួន ២៨នាក់ (បូកយោង ចំនួន១០៥នាក់)។ អ្នកជំងឺទាំង២៨នាក់ ត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០២លើក និងត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យមេគង្គកំពង់ចាម៕

...

ដោយ, វណ្ណៈ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print