រាជរដ្ឋាភិបាលបានសម្រេច តែងតាំង លោក ឈឿន ប៊ុណ្ណារ័ត្ន ជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ និងជាប្រធានក្រុមការងារគណបក្ស​ ចុះមូលដ្ឋាន​ក្រុងក្រចេះ​ ខេត្តក្រចេះ​

ចែករំលែក៖

ភ្នំពេញ, រាជរដ្ឋាភិបាលបានសម្រេច-ត្រូវបានផ្លាស់ប្តូរសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅខេត្តមួយចំនួន ដើម្បី ត្រួតពិនិត្យ និងរងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់ រាជរដ្ឋាភិបាលកម្ពុជា ដូចមានសមាសភាពខាងក្រោម៖ គឺត្រូវបានបំពេញបន្ថែម លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋបាលខេត្តព្រៃវែង រដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាល ខេត្តបន្ទាយមានជ័យ រដ្ឋបាលខេត្តក្រចេះ និងសាមីខ្លួនដូចមានចែងក្នុងប្រការ១ និងប្រការ២ ត្រូវទទួល បន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។
លោក ឈឿន ប៊ុណ្ណារ័ត្ន រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ ជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ បានថ្លែងថា, ទទួលបានការផ្តល់សេចក្តីទុកចិត្ត​ ពីថ្នាក់ដឹកនាំជាន់ខ្ពស់នៃរាជរដ្ឋាភិបាល​ និង​ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា​ ខ្ញុំបាទ​ ត្រូវបានចាត់តាំងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល​ និងជាប្រធានក្រុមការងារគណបក្ស​ ចុះមូលដ្ឋាន​ក្រុងក្រចេះ​ ខេត្តក្រចេះ​ ដេីម្បីចូលរួម​ជួយត្រួតពិនិត្យ​ និងជំរុញគាំទ្រការអនុវត្តកម្មវិធីនយោបាយ​ និងយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋាភិបាល​ ព្រមទាំង​ កម្មវិធីនយោបាយរបស់​ គណបក្សប្រជានកម្ពុជា​ ក្នុងបុព្វហេតុអភិវឌ្ឍន៍ជាតិមាតុភូមិ។

លោកបន្តថា, រយៈពេល​ជិត​ ៤​ឆ្នាំ​កន្លងមក​ ក្នុងនាមជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋាន​ ស្រុកសំបូរ​ ខេត្តក្រចេះ​ ខ្ញុំបានរៀនសូត្រនូវបទពិសោធន៍ដឹកនាំ​ការងារមូលដ្ឋានជាច្រេីន​ ក្រោមការជួយគាំទ្រ​ និងជ្រោមជ្រែង​យ៉ាងក្លៀវក្លា​ ពីសំណាក់មន្ត្រីគ្រប់លំដាប់ថ្នាក់ក្នុងខេត្តក្រចេះ។ ចំពោះមុខនៃតួនាទី​ ភារកិច្ចថ្មី​ នៅក្រុងក្រចេះ​ ដែលជាតំបន់ស្នូលរដ្ឋបាល​ និងសេដ្ឋកិច្ច​ នៃខេត្តភូមិភាគឦសានមួយនេះ​ រួមមានភាពខុសប្លែកគ្នា​ ខាងភូមិសាស្ត្រ​ ប្រជាសាស្ត្រ​ កម្រិតជីវភាពរបស់ប្រជាជន​ ពីស្រុកសំបូរ ក្រុមការងារបានត្រៀមលក្ខណៈរួចរាល់​ ក្នុងការបង្កេីនសកម្មភាពអោយកាន់តែសកម្ម​ មានប្រសិទ្ធភាព​ និងខ្លាំងក្លាជាងមុន​ ដេីម្បីសម្រេចអោយបាននូវ​ ចក្ខុវិស័យ​ គោលដៅ​ និងបេសកកម្ម​ របស់រាជរដ្ឋាភិបាល​ និងគណបក្ស​ ស្របតាមបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print